ដំណឹងបារាំង

ជាប់គុក​៨ខែ​ដោយ​ព្យួរទោស ព្រោះ​«លញ់លិង្គ»​ក្នុង​រថភ្លើង​ក្រោមដី​នៅ​ប៉ារីស

បុរសម្នាក់អាយុ៤៧ឆ្នាំ ទើបនឹងត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ៨ខែ ដោយព្យួរទោស បន្ទាប់ពីតុលាការបានរកឃើញ ពីទោសកំហុសរបស់បុរសម្នាក់នេះ ដែលបាន«លញ់លិង្គ»របស់ខ្លួន នៅមុខស្ត្រីម្នាក់ កាលពីចុងឆ្នាំកន្លងទៅ។

រឿងរ៉ាវបានកើតឡើង កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ក្នុងរថភ្លើងក្រោមដី នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) និងបានបង្កឲ្យផ្ទុះការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្លា។  ស្ត្រីរងគ្រោះអាយុ​២០ឆ្នាំ ដែលគេស្គាល់ឈ្មោះ «Safiétou» បានបង្ហោះវីដេអូ អំពីរឿងរ៉ាវនេះ ហើយទទួលបាន​ការចុច​ចូលទៅទស្សនា ប្រមាណជា២លានដងហើយ។

នៅក្នុងវីដេអូ (ខាងក្រោម) គេឃើញបុរសម្នាក់នេះ ដែលអង្គុយលើកៅអីក្នុងរថភ្លើង កំពុងយកដៃទាំងពីរ ស្ទាប និងលញ់លិង្គខ្លួន ពីខាងក្រៅខោ។ បន្ទាប់មក គេឃើញបុរសនេះ បានដើរនៅតាមដងផ្លូវ និងចូលជិះរថភ្លើងជាថ្មី តាមពីក្រោយស្ត្រីម្ចាស់វីដេអូ។

តាមច្បាប់បារាំង ទង្វើរបៀបនេះ ជាការបៀនបៀនមួយ តាមផ្លូវភេទ។ ក្នុងរូបភាពផ្សេងទៀត ដែលត្រូវបានបង្ហោះ ដោយស្ត្រីផ្សេងទៀត គេឃើញបុរសម្នាក់នេះ បានបញ្ចេញលិង្គខ្លួន​មកក្រៅខោ និងឃើញស្នាមទឹកកាម ជាប់នៅលើកៅអី ក្នុងរថភ្លើងនោះផង។

បន្ទាប់ពីវីដេអូ ត្រូវបានបង្ហោះតាមបណ្ដាញសង្គមរួច បណ្ដាជនច្រើនលើសលប់ រួមនឹងអាជ្ញាធរគ្រប់គ្រងផ្លូវដែក នៃរដ្ឋធានីប៉ារីស និងសកម្មជនការពារសិទ្ធិស្ត្រី បានជំរុញឲ្យម្ចាស់វីដេអូ គឺនាងកញ្ញា «Safiétou» ដាក់ពាក្យបណ្ដឹង ឡើងទៅតុលាការ ដើម្បីបញ្ជាក់ពីទោសកំហុស​របស់ជននេះ ទាក់ទងនឹងទង្វើរបស់ខ្លួន។

នៅក្នុងសវនាការ កាលពីថ្ងៃចន្ទទី១៧ ខែមិថុនានេះ បុរសខាងលើ ដែលមានដើមកំណើត ជាជនជាតិបង់ក្លាដេស បានឆ្លើយទទួលទោសកំហុសខ្លួន មុននឹងត្រូវតុលាការ សម្រេចឲ្យជាប់ពន្ធនាគារ៨ខែ ដោយព្យួរទោស។ សាលក្រម​តុលាការ នៅបាន​ពិន័យ​បុរស​ម្នាក់នេះ ជាប្រាក់និមិត្តរូប​ចំនួន៥០០អ៊ឺរ៉ូ និង​ឲ្យទៅព្យាបាល(រោគផ្លូវចិត្ត) ជាមួយគ្រូពេទ្យ​ថែមទៀត៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...
កំសាន្ដ

«រវាងទន់ភ្លន់ និងរឹងខ្លាំង» សំណើច​​ខ្លី

«រវាងទន់ភ្លន់ និងរឹងខ្លាំង» យុវជនម្នាក់ បានប៉ះគ្នាដោយចៃដន្យ ជាមួយយុវតី ស្រស់ស្អាតមួយរូប នៅក្នុងបន្ទប់ទទួលភ្ញៀវ នៃសណ្ឋាគារមួយ។ នៅ​ក្នុង​ពេលប៉ះគ្នានោះ គួយដៃរបស់យុវជន បានជ្រុលទៅបុកសុដន់ របស់យុវតី បង្កឲ្យអ្នកទាំងពីស្រឡាំងកាំង ...
កំសាន្ដ

គ្រោះ​ទុកកូនចោល​ក្នុង​«រថភ្លើង» ហើយខ្លួន​ចេញទៅ​ជក់បារី…

ជាមេរៀនមួយ សម្រាប់បណ្ដាឪពុក-ម្ដាយទាំងឡាយ ដែលធ្វើដំណើរ តាមមធ្យោបាយសាធារណៈធុនធ្ងន់ មានដូចជា រថភ្លើង ឬយន្ដហោះជាដើម។ ជារឿងរ៉ាវ ដែលកើតឡើង តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្នុងក្រុង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.