កម្រមានដំណឹងបារាំង

បារាំង៖ ម្ដាយបើករថយន្ដថយ កិន​ទារក​ខ្លួនឯង អាយុទើប​១៧ខែ

ទារកតូចមួយ អាយុទើប​១៧ខែ ដែលកំពុងលេង នៅក្នុងបរិវេណផ្ទះ ត្រូវបានរថយន្ដ បើកបរដោយស្ត្រីជាម្ដាយ កិនពីលើ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃអាទិត្យ។

វិទ្យុបារាំង «France Bleu» បានរាយការណ៍ពីហេតុការណ៍នេះ ថាបានកើតឡើង ក្នុងក្រុង «Mormoiron» ស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង។

ជារឿងអាណោចអាធម សម្រាប់ក្រុមគ្រួសារទាំងមូល។ ស្ត្រីជាម្ដាយ បានថយរថយន្ដ​របស់​ខ្លួន និងមិនបានមើលឃើញ កូនតូចរបស់ខ្លួនទេ។ ទារករងគ្រោះ ដែលលែងដឹងខ្លួន​ទៅហើយ ត្រូវបាននាំចូល ទៅក្នុងផ្ទះ ដើម្បីរងចាំក្រុម​អ្នកជួយសង្ក្រោះ មកដល់។

តែទាំងក្រុមអ្នកជួយសង្គ្រោះ ស៊ីវិល (Pompier) និងក្រុមសង្គ្រោះឡានពេទ្យ (Samu) សុទ្ធ​តែ​មិនអាចដាស់ ឲ្យទារកដឹងខ្លួន មកវិញបានទេ។ ឧទ្ធម្ភាគចក្រមួយ ក៏ត្រូវបាន​បញ្ជូន ទៅដឹកទារកនោះ ដើម្បីឲ្យបាន​​ឆាប់ ទៅដល់មន្ទីរពេទ្យដែរ។ តែទារកតូច បានដាច់​ដង្ហើម រួចស្រេចហើយ។

អាជ្ញាធរតំបន់ បានសម្រេចបើក សំនុំរឿងមួយឡើង ដើម្បីអង្កេត អំពីហេតុការណ៍នេះ ថាពិត​ជា«ឧប្បត្តិហេតុ» ឬយ៉ាងណា។ ផ្នែកជំនួយខាងចិត្តសាស្ត្រ ក៏បានធ្វើអន្តរាគមន៍ ក្នុងពេល​​បន្តបន្ទាប់មកដែរ សម្រាប់ក្រុមគ្រួសារ របស់ទារក ដែលកំពុងរងការបះទង្គិច៕



លំអិតបន្ថែមទៀត

កម្ពុជា

ភរិយា កែម ឡី សុំឲ្យ​​ស្ត្រីរងគ្រោះទាំងឡាយ​«រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម»

«សូម រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម ព្រោះថា ស្វាមីពួកយើង មិនបានធ្វើរឿងដែលខុសនោះទេ» នេះ ជាការលើកឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ របស់សពលោកបណ្ឌិតកែម ...
កំសាន្ដ

អេស្ប៉ាញ៖ នៅពេល​ដែលកូន​​«ឌីណូស័រ»​មួយក្បាល ចេញដើរ​យកខ្យល់…

បម្រាមដែលហាមពលរដ្ឋ មិនឲ្យដើរចេញក្រៅផ្ទះ បើគ្មានការចាំបាច់នោះ ទំនងជាមិនត្រូវបានកូន«ឌីណូស័រ»មួយក្បាលនេះ គោរពតាមនោះទេ នៅក្នុងប្រទេសអេស្ប៉ាញ រហូតលុះត្រាមានអន្តរាគមន៍ ពីកងកម្លាំងនគរបាល ទើបកូនសត្វដ៏ចម្លែកមួយនេះ វិលត្រឡប់ចូលគេហដ្ឋានវិញ។ រឿងរ៉ាវនេះ កើតឡើងកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ...
របាយការណ៍

កូនប្រុស ឈុត វុទ្ធី សង្ស័យ​មន្ត្រីរដ្ឋាភិបាល នៅក្រោយឃាតកម្ម​លើឪពុក

លោក ឆឺយ ឧត្ដមរស្មី ដែលជា«កូនប្រុស»លោក ឈុត វុទ្ធី បានសំដែងការសង្ស័យ ដោយត្រង់ៗថា គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលនៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.