ដំណឹងអាស៊ី-ប៉ាស៊ីភិក

នាយករដ្ឋមន្ត្រី​ស្រីលង្កា លាលែង​ពី​តំណែង

ការតែងតាំងដ៏ចម្រូងចម្រាស ឲ្យលោក «Mahinda Rajapakse» ឡើងធ្វើជា នាយករដ្ឋមន្ត្រី​ស្រីលង្កា បានបង្កើតឲ្យមានភាពតានតឹង និងធ្វើឲ្យជាប់គាំង ផ្នែកនយោបាយ សម្រាប់ប្រទេសស្រីលង្កាទាំងមូល តាំងពី៧សប្ដាហ៍មកហើយ។

ក្នុងថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក «Mahinda Rajapakse» អតីតប្រធានាធិបតី រវាងពីឆ្នាំ ២០០៥ មកទល់ឆ្នាំ២០១៥ ដែលល្បីថា បានរំលោភសិទ្ធិមនុស្សយ៉ាងសម្បើមនោះ បានធ្វើពិធីសាសនាមួយ នៅគេហដ្ឋានរបស់លោក ហើយបានចុះហត្ថលេខា នៅលើអនុក្រិត្យមួយ ស្ដីពីការលាលែងរបស់លោក ចេញពីតំណែង ជានាយករដ្ឋមន្ត្រី។

លោក «Mahinda Rajapakse» មិនបានធ្វើការប្រកាសភ្លាមៗ ទៅកាន់ក្រុមអ្នកសារព័ត៌មានទេ។

ការជាប់គាំងផ្នែកនយោបាយ

លោក «Mahinda Rajapakse» បានមកជំនួសលោក «Ranil Wickremesinghe» ក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ហើយចាប់ពីពេលនោះមក កោះស្រីលង្កា ដែលមានប្រជាជន ២១លាននាក់ បានជួបនឹងវិបត្តិនយោបាយ។

អតីតនាយករដ្ឋមន្ត្រី លោក «Ranil Wickremesinghe» បានចាត់ទុក​ការដកលោក​ចេញពីតំណែង មានលក្ខណៈអធម្មនុញ្ញភាព ហើយបន្តប្រើប្រាស់ឥទ្ធិពលរបស់លោក នៅក្នុងរដ្ឋាភិបាល។

ដោយហេតុថា កោះទាំងមូលគ្មានរដ្ឋាភិបាលច្បាស់លាស់ ទើបបណ្ដាលឲ្យស្ថាប័នជាច្រើន បានជាប់គាំងមិនមានដំណើរការ ជាពិសេសធ្លាក់ចូល ទៅក្នុងវិបត្តិគ្មានគម្រោងថវិកា បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ដោយសារតែហេតុនេះ និងដើម្បីទាញប្រទេស ចេញពីវិបត្តិ ទើបលោកប្រធានាធិបតី «Sirisena» ត្រូវបង្ខំចិត្តតែងតាំងលោក «Wickremesinghe» ជា​«នាយករដ្ឋមន្ត្រី​ស្រីលង្កា»​សារជាថ្មី បើទោះជារដ្ឋបុរសទាំងពីរ មានជំហរខុសគ្នា ទាំងផ្នែកនយោបាយ និងរឿងឯកជនក្ដី។

ជួបនិយាយគ្នាបិទទ្វា…

លោក «Ranil Wickremesinghe» នឹងត្រូវឡើងកាន់តំណែងជាថ្មី នៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីអនុញ្ញាតឲ្យបិទបញ្ចប់ នូវការប្រឈមមុខគ្នាផ្នែកនយោបាយ។

ពីមុនមក ប្រធានាធិបតីស្រីលង្កា បានបដិសេធយ៉ាងដាច់អហង្កា ថាលោកនឹងមិនតែង​តាំង​លោក «Ranil Wickremesinghe» ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីទេ ដោយចោទបុរសរូបនេះ ថាមានជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយដ៏ធ្ងន់ធ្ងរ និងមាននយោបាយ បែបសេរីនិយម ដែលខុសពីទំនៀមទម្លាប់ របស់ប្រទេស។

ប៉ុន្តែប្រភពស្និតនឹងប្រធានាធិបតី បានបង្ហើបឲ្យដឹងថា លោក «Sirisena» បានផ្លាស់ប្ដូរជំហរនេះវិញ បន្ទាប់ពីបានជួបនិយាយគ្នា ដោយបិទទ្វា ជាមួយលោក «Ranil Wickremesinghe» ក្នុងសប្ដាហ៍នេះ៕



លំអិតបន្ថែមទៀត

របាយការណ៍

ស្រីលង្កា៖ «វីរបុរស»​ម្នាក់នេះ​បាន​ពលី​ជីវិត ព្រោះ​បាន​រារាំង​ភេរវជន

ជាងមួយសប្តាហ៍កន្លងទៅហើយ បន្ទាប់ពីព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក ដែលសម្លាប់និងធ្វើឲ្យរបួសមនុស្ស រាប់រយនាក់ តែបណ្ដាជនស្រីលង្កាជាច្រើននាក់ នៅតែត្រឡប់ទៅសំដែង​គារវកិច្ច នៅចំពោះភរិយាមេម៉ាយ និងគ្រួសារ​របស់សពលោក «Ramesh Raju» នៅឡើយ។ បុរសម្នាក់នេះ បានពលីជីវិតខ្លួនឯង ...
ដំណឹង

ស្រីលង្កា​ចេញ​ក្រឹត្យ អនុញ្ញាត​ជាថ្មី​​ឲ្យអាជ្ញាធរ​អាច«ផ្ទុះអាវុធ»

បន្ទាប់ពីផ្ទុះអំពើហិង្សា ប្រឆាំងបណ្ដាជនឥស្លាម បណ្ដាលឲ្យមាន​មនុស្សស្លាប់​ម្នាក់មក ប្រទេសស្រីលង្កាទាំងមូលត្រូវបានដាក់ ទៅក្នុងសភាពប្រុងប្រយ័ត្ន កម្រិតខ្ពស់បំផុត និងអនុញ្ញាតជាថ្មី ឲ្យអាជ្ញាធរ​អាច​ធ្វើការ«ផ្ទុះអាវុធ»។ ក្រឹត្យប្រកាសដាក់ប្រទេសទាំងមូល ទៅក្នុងភាពប្រុងប្រយ័ត្ន បានចេញនៅថ្ងៃអង្គារម្សិលម៉ិញ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ជាបន្តបន្ទាប់ ...
ដំណឹង

កម្ពុជា​ថ្កោលទោស​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក នៅ​ស្រីលង្កា

ប្រទេសកម្ពុជាតាមរយៈក្រសួងការបរទេស​ បានចេញសេចក្ដីថ្លែងការណ៍ ដែលទើបទទួលបានក្នុងថ្ងៃនេះ ថ្កោលទោសអំពើភេរវកម្ម ដោយការបំផ្ទុះគ្រាប់បែកច្រើនកន្លែង នៅ​ស្រីលង្កា កាលពីម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍របស់របបក្រុងភ្នំពេញ ដែលបានចុះថ្ងៃខែ នៅថ្ងៃទី២១ ខែមេសា បានឲ្យដឹងថា កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.