ដំណឹងអាស៊ី-ប៉ាស៊ីភិក

កាសែត​ចិន៖ យីងឡាក់ កាន់​​លិខិត​ឆ្លងដែន​ខ្មែរ និង​ទំនង​ជា​ប្រើវា​ដើម្បី​គេច​ខ្លួន

អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) មានកាន់​លិខិតឆ្លងដែនកម្ពុជា និងទំនងជាបានប្រើប្រាស់ឯកសារនេះ នៅខណៈពេលដែលអ្នកស្រី បានគេចខ្លួន ចេញពីការឃ្លាំមើល ២៤/២៤ម៉ោង ពីសំណាក់យោធាថៃ កាលពីអំឡុងខែសីហា ឆ្នាំ២០១៧។

សារព័ត៌មានផ្លូវការចិន «South China Morning» បានរាយការណ៍ដូច្នេះ កាលពីប៉ុន្មានម៉ោងមុន នៅក្នុងអត្ថបទ ដ៏វែងអន្លាយ​មួយ​របស់ខ្លួន ដោយថែមទាំងបញ្ជាក់ទៀតថា អ្នកស្រីអតីតនាយករដ្ឋមន្ត្រី អាយុ៥១ឆ្នាំ ថែមទាំងបានប្រើប្រាស់ លិខិតឆ្លងដែនមួយនេះ ដើម្បីបង្កើតក្រុមហ៊ុនមួយ ឈ្មោះ «PT Corporation Company» នៅក្រុង ហុងកុង កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នោះទៀត។

កាសែតចិន បានអះអាងទៀតថា ការទម្លាយឲ្យដឹងនេះ ធ្វើឲ្យការសង្ស័យ ដែលអះអាង​ថា អ្នកស្រីបានរត់គេចខ្លួន តាមប្រទេសកម្ពុជា មានលក្ខណៈ កាន់តែគួរឲ្យជឿឡើង បើទោះជាការសង្ស័យនេះ ធ្លាប់ត្រូវបានអាជ្ញាកម្ពុជា​បដិសេធចោល យ៉ាងខ្លាំងក្លារួចហើយក្ដី។

អ្នកកស្រី យីងឡាក់ ប្អូនស្រី​ពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលធ្លាប់ជានាយករដ្ឋមន្ត្រីថៃដែរនោះ ត្រូវ​បាន​ពួកយោធា ​ធ្វើរដ្ឋប្រហារទម្លាក់ ​កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។ បន្ទាប់មក អ្នកស្រីត្រូវ​តុលាការ​កំពូលថៃ កាត់ទោស​ឲ្យជាប់ពន្ធនាគារ ​រយៈពេល​៥ឆ្នាំ ជុំវិញគម្រោងទិញស្រូវ ពី​កសិករ ​ដែលរងការចោទ​ថា ធ្វើ​បាត់​បង់​ថវិការដ្ឋ។​

ប៉ុន្តែ នៅថ្ងៃ​ទី២៤ ខែសីហា ​ឆ្នាំ​២០១៧ អ្នកកស្រី បានគេចខ្លួន​យ៉ាងអាថ៌កំបាំង ចេញពីប្រទេសថៃ ខណៈព័ត៌មានលេចឮជាច្រើន បានអះអាងថា អ្នកស្រីបានគេចខ្លួន តាមប្រទេសកម្ពុជា ដោយសារគ្រួសារ ស៊ីណាវ៉ាត្រា មានទំនាក់ទំនងយ៉ាងល្អូនល្អើន ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសាស្ត្រាចារ្យ «Chong Ja Ian» មកពីសាកលវិទ្យាល័យជាតិសិង្ហបូរី ត្រូវបាន «South China Morning» ស្រង់សំដី យកមកបញ្ជាក់ថា៖

«បើសិនជាវាជាលិខិតឆ្លងដែនកម្ពុជា សំនួរសួរថា តើហេតុដូចម្ដេច ទើបមនុស្សដូចយ៉ាង អ្នកស្រី យីងឡាក់ ទទួលបានឯកសារដូច្នេះ?»

យ៉ាងណា មន្ត្រីទទួលខុសត្រូវ ផ្នែកអន្តោប្រវេស នៃក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់បានប្រាប់ សារព័ត៌មាន​ក្នុងស្រុក​ថា អ្នកស្រី យីងឡាក់ មិនអាចមាន លិខិតឆ្លងដែនកម្ពុជា បានទេ ដោយសារអ្នកស្រី មិនមែនជាជនជាតិកម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បង្ហើបរឿង​«សម្ងាត់»​ថា ធ្លាប់ចរចា​ឲ្យថៃ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ

នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃអង្គារទី២១ ខែឧសភានេះថា រូបលោក និងមន្ត្រីជំនិតរបស់លោក ធ្លាប់ចេញទៅប្រទេសថៃ តាមច្រកប៉ោយប៉ែតយ៉ាង«សម្ងាត់» ក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដើម្បីទៅជួបចរចាជាមួយមេទ័ពថៃ ...
ដំណឹង

បោះឆ្នោត​ជាតិ​ថៃ៖ គណបក្ស​«ស្និតយោធា»​កំពុងនាំមុខ

បណ្ដាជនថៃម្ចាស់ឆ្នោត ប្រមាណ ៧,៣លាននាក់ ពីក្នុងចំណោមអ្នកចេញទៅបោះឆ្នោត ប្រមាណជាង៥០លាននាក់ ក្នុងថ្ងៃអាទិត្យនេះ បានបោះឆ្នោត​គាំទ្រគណបក្ស «អំណាចរដ្ឋ» (Palang Pracharat Party) ដែលមាននិន្នាការ«ស្និតយោធា»។ នេះបើតាមតួលេខ ...
ដំណឹង

អតីតមហេសីស្ដេចថៃ រងការបង្ខំ ឲ្យកោរសក់បួស និងបង្ខាំង​នៅក្នុងផ្ទះ?

[ទណ្ឌកម្មស្នេហ៍] អ្នកម្នាង ស្រីរស្មី (Srirasmi) អតីតមហេសីទី៣ របស់ព្រះមហាក្សត្រថៃសព្វថ្ងៃ ត្រូវបានបង្ខំ ឲ្យកោរសក់បួស ជា«ដូនជី» និងបង្ខាំងឲ្យរស់នៅក្នុងផ្ទះ។ នេះ បើតាមប្រភពស្ថិតនឹងព្រះបរមរាជវាំងថៃ ដែលត្រូវបានសារព័ត៌មានជាច្រើន ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.