កំសាន្ដវីដេអូ ពីនេះពីនោះ

ភាគខាងត្បូងបារាំង កំពុងធ្វើ​សង្គ្រាម​ប្រឆាំង… ឪម៉ាល់ !

ប្រសិនជាប្រទេសបារាំង បានងើបចេញ​ពីវិបត្តិ​ជំងឺរាតត្បាត «Covid-19» ជាបណ្ដើរៗ​នោះ តំបន់ជាច្រើន ស្ថិតនៅភាគខាងត្បូង នៃប្រទេសនេះ កំពុងប្រកាសសង្គ្រាម ទល់​នឹងការរាតត្បាតថ្មី គឺហ្វូងសត្វ«ឪម៉ាល់» ដែលមានប្រភពពីទ្វីបអាស៊ី ហើយដែល​កំពុង​តាំង​សម្បុករបស់ពួកវា នៅតាមព្រៃព្រឹក្សា និងបើសូម្បី នៅតាមសួនច្បាររបស់អ្នកស្រុក។

ដូចសេចក្ដីរាយការណ៍ជាច្រើន របស់សារព័ត៌មានបារាំង «La Dépèche» ដែលអះអាងថា អ្នកភូមិម្នាក់ ក្នុងក្រុង «Mirande (ភាគខាងត្បូង)» បានភ្ញាក់ខ្លួនក្រញាង នៅពេល​បាន​ប្រទះសត្វឪម៉ាល់ នៅប៉ុន្មានសង់ទីម៉ែត្រ ខាងក្រោយខ្នង។ អ្នកភូមិរូបនោះ បាន​តាមដាន​សត្វនេះ ក៏បានរកឃើញ សម្បុករបស់ពួកវា នៅលើដើមឈើមួយ ដែល​ស្ថិតនៅ​ជាប់​​ច្រកចូលផ្ទះរបស់គាត់។

អត្ថបទសារព័ត៌មានបានសរសេរ ព្រមានថា៖

«បើលោកអ្នកប្រទះឃើញសម្បុកឪម៉ាល់ ហាមធ្វើអន្តរាគមន៍ ដោយខ្លួនលោកអ្នកផ្ទាល់ ព្រោះសត្វឪម៉ាល់ នឹងព្រួតគ្នា​វាយប្រហារ​មកលើ​លោកអ្នក ប្រសិនជាពួកវាយល់ថា សម្បុក​របស់ពួកវា រងការគម្រាមកំហែង (ការទិចច្រើនដង ពីសំណាក់ឪម៉ាល់ អាចប៉ះពាល់​ដល់​ជីវិត)។ សូមរាយការណ៍ទៅសាលាក្រុង ឬហៅរកអ្នកជំនាញ!»

ដោយហេតុដូច្នេះហើយ ទើបនៅក្រុង «Castres» (ភាគខាងត្បូង​បារាំងដដែល) សាលា​ក្រុងបាន​បញ្ជាទិញ​ នូវ«សព្វាវុធ»​ដ៏ប្រល័យមួយគ្រឿង ដើម្បីបំពាក់ឲ្យអ្នកជំនាញ របស់​សាលាក្រុង នូវសមត្ថភាព​ក្នុងការ​កំទេចហ្វូងឪម៉ាល់ទាំងអស់ និងទាំងមូល​នៅក្នុង​សម្បុក​​របស់ពួកវា។

សព្វាវុធនោះ គឺកាំភ្លើងពិសេស ដែលអាចបាញ់ពីចំងាយ (រវាងពី៤០ ទៅ៥០ម៉ែត្រ) ដើម្បីបញ្ចៀស​ការចូលជិត​ហ្វូង​ឪម៉ាល់។ កាំភ្លើងនោះ នឹងបាញ់គ្រាប់ឃ្លីមួយគ្រាប់ ឬច្រើន​គ្រាប់ ចូលទៅក្នុង​សម្បុក​ឪម៉ាល់។ បន្ទាប់ពីចូល​ដល់​ក្នុងសម្បុករួច គ្រាប់ឃ្លីនោះ​នឹងផ្ទុះ​ឡើង ហើយបញ្ចេញម្សៅ (ឬផ្សែង​ចំហាយ) ដែលអាចសម្លាប់​សត្វដ៏ចង្រៃ នៅត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។

ភ្នាក់ងារជួយសង្គ្រោះ (Pompiers) នៅតាមតំបន់ផ្សេងទៀត ក៏មានបំពាក់នូវ​កាំភ្លើង​ដូច្នេះដែរ។ ពួកគេបាន​កម្ទេចសម្បុករបស់សត្វឪម៉ាល់ បានជាច្រើនរួចមកហើយ។



លំអិតបន្ថែមទៀត

កំសាន្ដ

«តើ​សត្វ​ស្វាឪ ស៊ី​សណ្ដែកដី​យ៉ាងដូច​ម្ដេច?» សំណើច​ខ្លី

«តើ​សត្វ​ស្វាឪ …»៖ ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ...
ដំណឹង

Covid-19៖ បារាំងរឹតបន្តឹងបម្រាមគោចរ ចាប់ពីម៉ោង១៨ ទូទាំងប្រទេស

រដ្ឋាភិបាលបារាំង បានសម្រេចរឹតបន្តឹងបម្រាមបន្ថែម នៅចំពោះជំងឺរាតត្បាត កូវីដ១៩ (Covid-19) ដោយដាក់បម្រាមគោចរ ចាប់ពីម៉ោង១៨ នៅគ្រប់ស្រុកភូមិទាំងអស់ នៃប្រទេសបារាំងដីគោក។ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក ...
កម្រមាន

បាតុកម្មអាវកាក់លឿង៖ បាតុករជាស្ត្រីដោះអាវបង្ហាញទ្រូង ដើម្បីតវ៉ា

រលកបាតុកម្មលើកទី៥ ក្នុងថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ មិនមានសន្ទុះខ្លាំងក្លា ដូចសប្ដាហ៍កន្លងទៅទេ ក្នុងប្រទេសបារាំងទាំងមូល។ បាតុករចូលរួមមិនមានច្រើន ក៏ពិតមែន តែរឿងដ៏លេចធ្លោជាងមុន ក៏រហ័សឆាប់ត្រូវបាន អ្នកកាសែតមើលឃើញដែរ។ បាតុករជាស្ត្រីប្រាំរូប ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.