រូបភាពរបស់​នាង «Anastasiia Lenna» អតីតបវរកញ្ញាអ៊ុយក្រែន ដែលដៃកាន់កាំភ្លើង បានបង្កឲ្យមាន​ការកោតសរសើរនាង មិនស្ទើរទេ ចំពោះអ្វីមួយ ដែលក្រុមអ្នកគាំទ្រ​នាង ហៅថា ជាទង្វើស្នេហាជាតិ​របស់កុលធីតាមួយរូប នៅចំពោះការឈ្លានពាន​ប្រទេសនាង ពីសំណាក់កងទ័ពរ៉ុស្ស៊ី។

រូបភាពនោះ ត្រូវបាន​អតីតបវរកញ្ញា អាយុ៣១ឆ្នាំ បង្ហោះនៅលើទំព័រអ៊ិនស្ដាហ្គ្រាម​របស់នាង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺនៅថ្ងៃទី១ នៃសង្គ្រាមឈ្លានពាន និងប៉ុន្មានម៉ោងក្រោយ​ការសម្រេច របស់ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine)។ បណ្ដាអ្នកគាំទ្​រទាំងឡាយ បានគិតថា រូបនាងទំនងជា បានចូលរួមប្រយុទ្ធ ជាមួយនឹងកងទ័ព​របស់ប្រទេសនាង ជាក់ជាមិនខាន។

តែមិនដូច្នេះទេ ! នៅយប់ថ្ងៃ២៨ ខែកុម្ភៈ នាង«Anastasiia Lenna» ដែលបានពាក់ម្កុដ ជារាជនីសម្ផស្សអ៊ុយក្រែន នៅឆ្នាំ២០១៥ បានចេញមុខមកបកស្រាយថា នាងមិនបានចូលរួម នៅក្នុងការប្រយុទ្ធ ជាមួយកងទ័ពអ៊ុយក្រែនទេ តែការស្លៀកពាក់​ដៃកាន់កាំភ្លើង រួចបង្ហោះ​នៅលើបណ្ដាញសង្គម គឺជាការផ្ដល់ជាគំនិត និងទឹកចិត្ត ទៅដល់បណ្ដាជន​ទាំងឡាយ ខណៈកាំភ្លើង​ដែលនាងកាន់ គ្រាន់តែកាំភ្លើងជ័រ​មួយប៉ុណ្ណោះ។

តាមរយៈទំព័រអ៊ិនស្ដាហ្គ្រាមផ្លូវការដដែល អតីតបវរកញ្ញាអ៊ុយក្រែន បានសរសេរឲ្យដឹងថា៖

«ខ្ញុំមិនមែនទាហានទេ។ តែខ្ញុំគ្រាន់តែជាស្ត្រីម្នាក់ ជាមនុស្សសាមញ្ញម្នាក់ ដូចមនុស្សដទៃទៀត នៅក្នុងប្រទេសខ្ញុំ។ គ្រប់រូបថតទាំងអស់ នៅលើទំព័ររបស់ខ្ញុំ មានបំណងដើម្បីផ្ដល់ជាគំនិត និងទឹកចិត្ត ទៅដល់បណ្ដាជន។ ខ្ញុំមិនបានធ្វើការឃោសនាទេ។ ហើយខ្ញុំមានបំណង ចង់បង្ហាញថាស្ត្រីអ៊ុយក្រែនទាំងអស់ មានស្មារតីរឹងប៉ឹង និងប្រាកដក្នុងចិត្តណាស់៕»



លំអិតបន្ថែមទៀត

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ ស្វីស ធ្វើដូច EU ដោយបង្កក​ទ្រព្យសម្បត្តិ រ៉ុស្ស៊ី

រដ្ឋាភិបាលស្វីសបានសម្រេចអនុវត្តទណ្ឌកម្ម ដូចសហភាពអ៊ឺរ៉ុប (EU) ដោយបង្កក​ទ្រព្យសម្បត្តិ របស់ប្រទេសរ៉ុស្ស៊ី ក្នុងកម្រិតរាប់ពាន់លានអ៊ឺរ៉ូ ក៏ដូចជាទណ្ឌកម្មដោយផ្ទាល់ ប្រឆាំងលោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី ...
ដំណឹង

មែរគែល ថា​មាន​ភស្តុតាង​អំពី​ការលួច​ទិន្នន័យ ដោយ​«ចោរ​បច្ចេកវិទ្យា»​​រ៉ុស្ស៊ី

ក្នុងថ្ងៃពុធនេះ អធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បាន​អះអាងថា អ្នកស្រីមាន​ភស្តុតាង អំពីការប៉ុនប៉ង​លួចទិន្នន័យ «ដ៏អាស្រូវ» ដោយ​ក្រុម​«ចោរ​បច្ចេកវិទ្យា» នៃប្រទេសរ៉ុស្ស៊ី។ ...
ដំណឹង

អគ្គិភ័យ​ក្នុង​នាវា​មុជទឹក​នុយក្លេអ៊ែ របស់​កងទ័ព​រ៉ុស្ស៊ី ស្លាប់​១៤នាក់

នៅក្នុងនាវាមុជទឹកនុយក្លេអ៊ែររ៉ុស្ស៊ី «មានការផ្ទុះប្រព័ន្ធហ្គាស» ដែលបង្កឲ្យមានអគ្គិភ័យឡើង និងបណ្ដាលឲ្យមនុស្ស«ស្លាប់​១៤នាក់» ដោយសារឈ្លក់នឹងផ្សែង។ នេះ បើតាមការអះអាង របស់អាជ្ញាធរនៃប្រទេសន័រវេស ដែលបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មានទាំងនេះ ពីកងទ័ពរ៉ុស្ស៊ី កាលពីថ្ងៃអង្គារម្សិលម៉ិញ។ សម្រាប់កងទ័ពរ៉ស្ស៊ីផ្ទាល់ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.