• នៅលីវមានអីមិនល្អ? ស្រីៗត្រូវធ្វើខ្លួនឱ្យរឹងមាំ ហើយរីករាយឡើង!

    សំណួរដដែលៗ ដែលសួរទៅមនុស្សស្រីនៅលីវថា “តើពេលណារៀបការ”? ហាក់ដូចជា ធ្វើឱ្យពួកនាងរអៀសខ្លួន ហើយមិនចង់ឆ្លើយនោះទេ ព្រោះខ្លាចគេមើលមកថា មួយឆ្នាំហើយ មួយឆ្នាំទៀត អាយុក៏ច្រើន នឹងក្លាយជាក្រមុំចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សស្រីនៅលីវមួយចំនួន ដែលមិនខ្វល់ពីជីវិតអាពាហ៍ពិពាហ៍ ដោយសារហេតុផលខាងក្រោម៖ ១. រឹងមាំ និងក្លាហាន ព្រោះនាងទម្លាប់ទៅណាមកណា តែម្នាក់ឯង ដោយមិនចាំបាច់មានដៃគូកំដរ ដូច្នេះបទពិសោធទាំងនេះ ធ្វើឱ្យនាងកាន់តែរឹងមាំ ហើយមានភាពក្លាហានក្នុងការចូលរួមក្នុងសកម្មភាពទាំងឡាយ។ ២. ធ្វើអ្វីដែលខ្លួនចូលចិត្ត នាងមានសេរីភាពធ្វើអ្វីដែលនាងចូលចិត្ត ដោយមិនខ្វល់ពីអ្នកណា ព្រោះថាជីវិតមានដៃគូ ពេលខ្លះ គឹគេតែងតែទាមទារឱ្យយើងផ្លាស់ប្តូរដើម្បីគេ។ ដូច្នេះស្រ្តីនៅលីវ ដែលរឹងមាំ តែងមានទស្សនៈថា សេចក្តីសុខរបស់ខ្លួនមិនស្ថិតលើមាត់អ្នកដទៃនោះទេ។ ...
  • ស្វែង​យល់​អំពី​អារម្មណ៍​ធុញថប់​របស់​ស្ត្រី

    វាអាចជារឿងធម្មតា ដែលស្ត្រីជាទូទៅរវល់ជាង និងមានភាពតានតឹងច្រើនជាងបុរស។ កាលសម័យបុរាណ ស្រ្តីបានត្រឹមតែនៅផ្ទះ ទទួលខុសត្រូវ លើការងារផ្ទះតែប៉ុណ្ណោះ តែបច្ចុប្បន្ន ស្រ្តីក្រៅពីធ្វើការងារផ្ទះហើយ ក៏នៅចេញទៅធ្វើការងារ រកប្រាក់កម្រៃនៅខាងក្រៅទៀត។ ប្រហែលជាដោយសារតែរឿងនេះ ទើបស្ត្រីត្រូវបានគេមើលឃើញថា ជាទូទៅមានភាពតានតឹង ច្រើនជាងបុរស។ ប៉ុន្តែតើការយល់ឃើញនេះ ជាការពិតយ៉ាងដូចម្តេច? ក្រុមអ្នកស្រាវជ្រាវមកពី «University of Arizona’s School of Family» និង «Consumer Resources» បានសម្រេចចិត្ត ស្វែងរកទិន្នន័យមួយ។ ពួកគេបានយកចំនួនគូស្វាមីភរិយា ១៦៦ គូ និងអ្នកចូលរួមម្នាក់ៗ ត្រូវរក្សាទុក នូវកំណត់ហេតុប្រចាំថ្ងៃ ...
  • ហេតុអ្វីបានជា​អ្នក​លេង​ហ្វ៊េសប៊ុក​មួយ​ចំនួន​ចូល​ចិត្ត​បង្ហោះ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន?

    បច្ចុប្បន្ន Facebook គឺជាបណ្តាញសង្គមដ៏ធំទូលាយមួយ ដែលមនុស្សរាប់លាននាក់ទូទាំងពិភពលោកកំពុងប្រើប្រាស់យ៉ាងមានប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃកាប្រើហ្វ៊េសប៊ុក របស់បុគ្គលម្នាក់ៗមានលក្ខណៈខុសៗគ្នា។ អ្នកខ្លះ ប្រើប្រាស់បណ្តាញសង្គមមួយនេះ គ្រាន់តែជាការកម្សាន្ត បង្ហោះរូបភាពម្តងម្កាល តាមដានព័ត៌មាន លក់ផលិតផលតាមអនឡាញ ឬអ្នកខ្លះទៀត បង្ហោះពីបញ្ហាផ្ទាល់ខ្លួនជាសាធារណៈ។ ជាការពិតណាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់យើង មនុស្សគ្រប់រូបចៀសមិនផុតពីការជួបបញ្ហា ឬតានតឹងចិត្តនោះឡើយ។ ដោយសារតែភាគច្រើន មនុស្សចូលចិត្តលេងហ្វ៊េសប៊ុក ដូច្នេះ ពួកគេក៏ប្រើប្រាស់បណ្តាញមួយនេះ ជាកន្លែងសម្រាប់ចែកចាយអារម្មណ៍រំខានទាំងឡាយ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលនាំឱ្យអ្នកដែលលេងហ្វ៊េសប៊ុកចូលចិត្តបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន។ ១. ជាមនុស្សឯកា បុគ្គលខ្លះ គឺជាមនុស្សឯកា ចូលចិត្តនៅស្ងប់ស្ងាត់ រហូតដល់ពេលមានបញ្ហា គាត់ក៏ជ្រើសរើសយកការសរសេរពីអារម្មណ៍របស់ខ្លួននៅលើហ្វ៊េសប៊ុក ព្រោះគាត់មិនមែនជាមនុស្សដែលចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់មនុស្សជុំវិញខ្លួននោះទេ តែគាត់ច្រើនតែសរសេរបង្ហោះចោលមួយពេលៗទៅតាមភាពឡើងចុះនៃអារម្មណ៍របស់គាត់ ...
  • ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

    អ្វីទៅ ជាខ្លឹមទាំងបី នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។ មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ រាស្រ្ត មន្ត្រីឬស្តេចផែនដី មានតម្លៃទៅបាន គឺដោយសារតែបុគ្គលនោះផ្ទាល់ ដែលជាអ្នកកំណត់និងផ្តល់តម្លៃឱ្យខ្លួនឯង។ ធម្មជាតិបានបង្កើតមនុស្ស ឱ្យមានមុខមាត់ ពណ៌សម្បុរ ចិត្តគំនិតនិងរូបរាងកាយប្លែកៗ ពីគ្នាអាស្រ័យអំណាចកម្ម នៃសត្វលោកបានសាងសន្សំ។ មនុស្សគ្រប់រូបមានតម្លៃ ឬគ្មានតម្លៃ គឺអាស្រ័យដោយខ្លួនគេ ជាអ្នកកំណត់ ទោះក្នុងឋានៈណាក៏ដោយ។ ហេតុផលដែលធ្វើឱ្យមនុស្ស មានតម្លៃ មានច្រើនណាស់ ដូចជា ដេក ដើរ ឈរ អង្គុយ ...