• កូន​ប្រុស អេង ឆៃអ៊ាង រំលឹក​ពី​ទំនាក់​ទំនង​ដំបូង​រវាង​ឪពុក​ខ្លួននិង សម រង្ស៊ី

    តើលោក សម រង្ស៊ី ដែលគេស្គាល់នៅពាសពេញផែនដី ថាជាមេដឹកនាំប្រឆាំង ដ៏សំខាន់ជាងគេ នៅកម្ពុជានោះ បង្កើតឫសគល់នយោបាយ និងក្រុមការងារដំបូងរបស់លោកយ៉ាងដូចម្ដេច? កូនប្រុសរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថា ជាមនុស្សជំនិតដំបូងៗគេ របស់លោក សម រង្ស៊ី នោះ បានចេញមកទម្លាយឲ្យដឹង ពីទំនាក់ទំនងដំបូងៗ របស់លោក សម រង្ស៊ី និងមនុស្សជំនិតរបស់លោក ជាច្រើននាក់ទៀត នៅក្នុងអំឡុងដើមទសវត្សន៍ឆ្នាំ៩០។ មានមនុស្សមិនតិចទេ ដែលចោទសួរថា តើហេតុអ្វីទើបលោក សម រង្ស៊ី ដែលមិនសូវមាននរណាស្គាល់ នៅមុនឆ្នាំ១៩៩៣ បានប្រែក្លាយនៅថ្ងៃនេះ ...
  • ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»

    អត្ថបទខាងក្រោមនេះ មានចំណងជើង «ចំណេះ​ជិះ​ក​ឯង» ត្រូវបានផ្ញើរមកទស្សនាវដ្ដី ដោយ​ស្មេរ​ដាក់​ឈ្មោះ «ទី ឃាវុទ្ធ»។ ដោយចាត់ទុកថា វាជាការជជែកវែកញែកមួយ ក្នុងក្របខណ្ឌសេរីភាពនៃការបញ្ចេញមតិ ទស្សនាវដ្ដី​​​​សូម​​យក​​​​អត្ថបទ​នេះ មកចុះ​ផ្សាយ​​ទាំង​ស្រុង (*) ដូចតទៅ។ «ចំណេះ​ជិះ​ក​ឯង»៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការប្រើការសន្យាខ្លីៗថា នឹងផ្ដល់នេះនោះជូនពលរដ្ឋ ដែលបោះឆ្នោត​ឲ្យ​គណបក្សខ្លួន ក្នុងន័យទាក់ទាញសន្លឹក​ឆ្នោត​ផង បន្លំពលរដ្ឋផង ជាលទ្ធផលមុខជា​មានអ្នក​អង្គុយ​ចាំទារ​ការ​អនុវត្ដសន្យា​ទាំងនោះ​មិនខាន។ ជាក់ស្ដែងដូចគណបក្សសង្គ្រោះជាតិ ដែលពេលនេះ ​កំពុង​តែវ័ណ្ឌក​​ដោះ​សារ គេច​ពីការផ្ដល់កញ្ចប់ថវិកា កន្លះលានដុល្លារមួយឆ្នាំ [សម្រាប់]​មួយឃុំ​ពេលនេះអ៊ីចឹង។ នេះគឺចំណេះជិះកឯង ។ ការសន្យាបែបខ្លីៗដល់ពលរដ្ឋដែលមិនសូវតាមដាននយោបាយដិតដល់ មិនសូវចេះត្រិះរិះពិចារណា ថា​គោល​នយោបាយណាដែលអាចទៅរួច និងមួយ​ណាដែលមិនអាចទៅរួច ដូចជាការសន្យាថាបោះឆ្នោត ...