• វិមាន​ឈ្នះឈ្នះ​ចាយ​ប្រាក់​សាលារាជធានី​អស់​១២លាន​ដុល្លារ និង​នៅ​មាន​ចំណាយ​ផ្សេងទៀត

    សាលារាជធានីភ្នំពេញ បានចំណាយប្រាក់អស់ ១២លានដុល្លារ ក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធស្ដូបចងចាំនេះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។ តែការចំណាយនេះ គ្រាន់តែជាតួលេខ ក្នុងជំហានដំបូងប៉ុណ្ណោះ ខណៈលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​ បានអះអាងថា ការចំណាយទៅលើការសំណង់ខាងលើ​ មិនទាន់ត្រូវបានបូកសរុប នៅឡើយទេ។ លោក ទៀ បាញ់ បានថ្លែងស្នើសុំថវិកាបន្ថែមទៀត ពីលោក ហ៊ុន សែន ដើម្បីយកមកបង្ហើយ ការសាងសង់មួយចំនួនទៀត នៅជុំវិញវិមានខាងលើ។ ស្ដូបចងចាំ ...
  • ហ៊ុន សែន ព្រមាន​ប្រទេស​មហាអំណាច «កុំធ្វើ​កំហុស​លើក​ទី៣»

    កុំប្រើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបំផ្លាញសន្តិភាពពេញលេញ ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ។ នេះ ជាសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រមានទៅបណ្ដាប្រទេសមហាអំណាច កុំឲ្យប្រព្រឹត្តិទង្វើ ដែលបុរសខ្លាំងកម្ពុជា ហៅថា ជា«កំហុសលើក​ទី៣»។ នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរ​ខួប​២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់លោកនោះ នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់ប្រទេសកម្ពុជា បានថ្លែងព្រមានដោយមិនចេញឈ្មោះ ទៅលើបណ្ដាប្រទេសធំៗ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ក្នុងលោក កុំឲ្យប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា តាមអ្វីដែលលោកហៅថា ...
  • សម រង្ស៊ី៖ «វិមាន​ឈ្នះឈ្នះ គួរ​មាន​ឈ្មោះ​វិមាន​ហ៊ុនសែន​ក្បត់ជាតិ»

    នៅតែប៉ុន្មានម៉ោង មុនការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវវិមាន«ឈ្នះឈ្នះ» ក្នុងព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ចេញប្រតិកម្មរបស់លោក គួរហៅស្ដូបចងចាំ ដ៏ធំសម្បើម ថាជាវិមាន «ហ៊ុនសែនក្បត់ជាតិ» ឬ «ហ៊ុនសែនបំផ្លាញជាតិ» វិញ។ លោក សម រង្ស៊ី ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក បានពន្យល់តាមរយៈបទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី ក្នុងយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះថា៖ «ឥឡូវយើងមើលស្នាដៃ ហ៊ុន សែន។ គឺ ហ៊ុន សែន បានកាត់ទឹកដីប្រទេសកម្ពុជា មានកោះត្រល់ជាដើម កាត់ទៅឲ្យប្រទេសវៀតណាម ...