• Covid-19៖ «WHO»បញ្ឈប់​ការសាកល្បង​ថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន

    អង្គការសុខភាពពិភពលោក (WHO /OMS) បានប្រកាសនៅថ្ងៃចន្ទ ទី២៥ ខែឧសភានេះ បានបញ្ឈប់​ជាបណ្ដោះអាសន្ន នូវការសាកល្បងថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន (Hydroxychloroquine) ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ មកប្រើព្យាបាលជំងឺ «Covid-19»។ ការបញ្ឈប់នេះ ធ្វើឡើងក្រោមវិធានការ ដើម្បីបង្ការសុវត្ថិភាព បន្ទាប់ពីអង្គការខាងលើ បានដឹកនាំ​ ឲ្យមាន​ការប្រើប្រាស់សាកល្បង នូវ​ថ្នាំប្រភេទនេះ នៅតាមប្រទេស ជាច្រើន​រួចមក។ អគ្គនាយកអង្គការ​ «WHO» លោក «Tedros Adhanom Ghebreyesus» បានថ្លែងដូច្នេះ នៅក្នុងសន្និសិទសារព័ត៌មាន ដែលធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទវីដេអូ ក្នុងថ្ងៃចន្ទនេះ។ លោកបញ្ជាក់ថា ការសម្រេចចិត្តរបស់ «WHO» ...
  • ត្រាំ ហៅ​អង្គការ​សុខភាព​ពិភពលោក ថាជា​«អាយ៉ង»​របស់​ចិន

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)បានចោទអង្គការសុខភាព​ពិភពលោក (WHO / OMS) ថាជា«អាយ៉ង»របស់ចិន ដោយធ្វើការអះអាងជាថ្មី អំពីការរិះគន់របស់លោក ចំពោះការដឹកនាំ របស់អង្គការអន្តរជាតិមួយនេះ ក្នុងការដោះស្រាយ បញ្ហារាតត្បាត នៃជំងឺ«Covid-19»។ ពីសេតវិមាន លោក ដូណាល់ ត្រាំ បានលើកឡើងថា៖ «ខ្ញុំមិនសប្បាយចិត្តទេ ចំពោះអង្គការសុខភាពពិភពលោក។ អង្គការនេះ ជា”អាយ៉ង”​របស់ចិន។» នៅចំពោះសំនួរ ទាក់ទងនឹងប្រាក់បដិភាគ របស់សហរដ្ឋអាមេរិក សម្រាប់អង្គការពិភពលោក​មួយនេះ ដែលលោកអះអាងថា នឹងផ្អាកជាបណ្ដោះអាសន្ន កាលពីខែមេសានោះ លោកប្រធានាធិបតី បានឆ្លើយថា៖ ...
  • តេដ្រូស៍ ព្រមានពី«ការរាតត្បាត​ដ៏សាហាវ នឹងកើតមានក្នុងពេលខាងមុខ»

    «បើគ្មានការរួបរួមជាតិ និងសាមគ្គីភាព នៅក្នុងពិភពលោកទេ សូមរំពឹងទុកទៅថា ការរាតត្បាត​ដ៏សាហាវ នឹងកើតមានទៀត នៅថ្ងៃខាងមុខ។ សូមរួមគ្នា ដើម្បីបញ្ចៀសរឿងដ៏ខ្លោចផ្សារនេះ។» ខាងលើនេះ ជាការព្រមានឡើង របស់លោក តេដ្រូស៍ អាដាណុម ហ្គេប្រេយ៉េស៊ុស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO /OMS) ដែលបានថ្លែង តាមរយៈវីដេអូមួយ (ខាងក្រោម) ក្នុងថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២០។ កាលពីថ្ងៃចន្ទ លោកបានអំពាវនាវ ឲ្យមាន«ការរួបរួមជាតិ» និង«សាមគ្គីភាពក្នុងពិភពលោក» និងរំឭកសារជាថ្មីថា នៅមានមនុស្សជាច្រើន បន្តមិនយល់ថា មេរោគដ៏ចង្រៃ ...
  • វិភាគ ៖ Covid-19 – ហេតុអ្វី ត្រាំ ឆេះដុំ​ដាក់​អង្គការ​សុខភាព​ពិភពលោក?

    វិភាគ ៖ តាំងពីច្រើនសប្ដាហ៍ហើយ ដែលសហរដ្ឋអាមេរិក បានក្លាយជាប្រទេសទីមួយ ដែលជំងឺ «Covid-19» វាយលុកខ្លាំងជាងគេ និងទទួលបាន ការយកចិត្តទុកដាក់ខ្លាំងបំផុត ពីសំណាក់អង្គការសុខភាពពិភពលោក (WHO /OMS)។ តែអង្គការមួយនេះ ដែលជាផ្នែកមួយ របស់អង្គការសហប្រជាជាតិ បានក្លាយខ្លួន ជា«ផ្ទាំងស៊ីប»នៅជួរមុខ  ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) យកមកធ្វើការវាយប្រហារ នៅក្នុងវិបត្តិនៃជំងឺរាតត្បាត ដែលកំពុងញាំញីពិភពលោក នាពេលបច្ចុប្បន្ន។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជូនការ(សាកល្បង)ពន្យល់ ស្វែងរកហេតុផល នៃជម្លោះរវាងអង្គការអន្តរជាតិមួយនេះ និងប្រធានាធិបតី នៃប្រទេសមហាអំណាច ដល់ប្រិយមិត្តដូចតទៅ។ ...