• តុលាការថៃ នឹងសម្រេចស្អែក​​លើ​បណ្ដឹង​ពលរដ្ឋខ្មែរ ដែលប្ដឹង​ក្រុមហ៊ុនស្ករ​​ថៃ

    តុលាការថៃ ដែលស្ថិតក្នុងភាគខាងត្បូង រាជធានីបាងកក នឹងចេញសេចក្តីសម្រេច នៅថ្ងៃសុក្រ ទី៣១ ខែកក្កដាស្អែក លើបណ្តឹងជាសមូហភាពឆ្លងដែនដំបូងបង្អស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្ដឹងដោយពលរដ្ឋកម្ពុជា ប្រឆាំងក្រុមហ៊ុនស្ករថៃដ៏ធំមួយ ឈ្មោះ «Mitr Phol» ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តិទៅ តាំងពីឆ្នាំ២០០៨។ សេចក្ដីប្រកាសព័ត៌មាន របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៦ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបានកាលពី​មុននេះបន្តិច បានឲ្យដឹងថា ការសម្រេច​របស់«តុលាការថៃ» នឹងកំណត់ពីសិទ្ធិទទួលបានយុត្តិធម៌ សម្រាប់ដើមបណ្ដឹង ដែលជាពលរដ្ឋ​ខ្មែររងគ្រោះ តាមរយៈ​ប្រព័ន្ធយុត្តិធម៌របស់ថៃ ក៏ដូចជាគណនេយ្យភាពសាជីវកម្ម នៅក្នុង​តំបន់​ផងដែរ។ កាលពី​ឆ្នាំ​២០០៨ រដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈក្រសួងកសិកម្ម ...