• ទ្រង់ ធម្មិកោ ស្នើ ហ៊ុន សែន ឲ្យ​ដូរឈ្មោះ​ក្រុង​ព្រះសីហនុ

    នៅចំពោះការប្ដូរមុខមាត់ នៃខេត្តមួយនៅជាប់សមុទ្រកម្ពុជា អតីតព្រះរាជលេខាផ្ទាល់ របស់អង្គមហាវីរៈក្សត្រ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោ បានស្នើសុំនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃនេះ ឲ្យប្ដូរឈ្មោះក្រុងព្រះសីហនុចេញ ដើម្បីអ្វីមួយដែលទ្រង់ពន្យល់ថា ដើម្បីការពារព្រះបរមនាម និងកិត្តិយសនៃព្រះមហាវីរក្សត្រ។ មានបន្ទូលជាសំណេរ តាមរយៈគណនីហ្វេសប៊ុករបស់ទ្រង់ ព្រះអង្គម្ចាស់ ធម្មិកោ លើកឡើងថា៖ «សម្តេច! ខ្ញុំសូមស្នើរាជរដ្ឋាភិបាល ប្តូរឈ្មោះ “ក្រុងព្រះសីហនុ” ដាក់ឈ្មោះអ្វីផ្សេងទៅ ដើម្បីរក្សាព្រះកិត្ដិយស​របស់ព្រះអង្គ កុំឲ្យព្រះនាមព្រះអង្គ ជាប់ជាមួយតំបន់ល្បែង កាសុីណូ ដ៏មហាអស្ចារ្យមួយនេះ និងបនផ្សេងៗ ទៀត។» អតីតព្រះរាជលេខាផ្ទាល់ របស់ព្រះបាទ នរោត្ដម ...