• FIDH៖ ដល់ពេលហើយ ដែល​អូស្ត្រាលី​ត្រូវធ្វើ​ច្បាប់​ដាក់ពិន័យ​មេដឹកនាំ​កម្ពុជា

    ដល់ពេលហើយ ! ដែលប្រទេសអូស្ត្រាលី ត្រូវបង្កើត និងអនុម័តច្បាប់ សំដៅដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំកម្ពុជាណា ដែលរំលោភលើសិទ្ធិមនុស្ស និងប្រព្រឹត្តិអំពើរពុយរលួយ យ៉ាងធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលបានផ្ញើរ ទៅកាន់គណកម្មាធិការមួយ នៃរដ្ឋសភាអូស្ត្រាលី។ ពីរដ្ឋធានីប៉ារីស (បារាំង) សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលហៅកាត់ តាមភាសាបារាំង «FIDH» បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ចំនួន៣ទំព័រ ក្នុងថ្ងៃព្រហស្បត្តិ៍ទី៣០ ខែមេសានេះ គាំទ្រកោះអូស្ត្រាលី ក្នុងការពង្រឹង និងការពារសិទ្ធិមនុស្ស តាមរយៈច្បាប់មួយ ដែលនឹងដាក់​ទណ្ឌកម្ម​«មេកន្ទ្រាញ»​ទាំងឡាយ ដែលទទួលខុសត្រូវធ្ងន់ធ្ងរ ក្នុងការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយ ជាពិសេសដូចយ៉ាង ...
  • ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ជាប់​«បញ្ជីខ្មៅ»ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

    ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំនួន១៧រូប ត្រូវបានរដ្ឋសភាអាមេរិក បញ្ជូនឈ្មោះភ្ជាប់​មក​ជាមួយ ច្បាប់លេខ «H.R. 5754» ដែលទើបត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីដាក់ទណ្ឌកម្ម ទៅលើ​ជន​ទាំង​ឡាយណា ដែលបានធ្វើឲ្យខូច ដល់លទ្ធិ​ប្រជាធិបតេយ្យ នៅកម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំងនោះ រួមមាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមមន្ត្រី​ជំនិតៗ និងកូនៗ​របស់លោក។ ច្បាប់ខាងលើ ដែលមានឈ្មោះ «Cambodia Democracy Act» ឆ្នាំ ២០១៨ ត្រូវបាន​រដ្ឋសភា​សហរដ្ឋអាមេរិក អនុម័តកាលពីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ...