• ស្ថានទូត​អាមេរិក​ទាត់​ចោល ការ​ចោទ​របស់​រដ្ឋាភិបាល​កម្ពុជា

    នៅចំពោះរលក នៃការចោទប្រកាន់ប្រឆាំងសហរដ្ឋអាមេរិក ដែលហាក់មានសន្ទុះ កាន់តែកើនឡើង ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់នោះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើសន្និសីទកាសែតមួយ កាលពីរសៀលថ្ងៃនេះ ទាត់ចោលការចោទប្រកាន់ទាំងនោះ ដោយបានពន្យល់ នូវករណីជាច្រើន រាប់បញ្ចូលទាំងតួនាទីអាមេរិក ក្នុងការជួយអភិវឌ្ឍន៍កម្ពុជា និងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍កន្លងទៅ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកការថ្លែងដោយផ្ទាល់ របស់លោក វីល្លៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិក នៅក្នុងសន្នីសីទនោះ មកចុះផ្សាយទាំងស្រុង ដូចខាងក្រោម។ សូមអរគុណ ...
  • ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»

    អត្ថបទខាងក្រោមនេះ មានចំណងជើង «ចំណេះ​ជិះ​ក​ឯង» ត្រូវបានផ្ញើរមកទស្សនាវដ្ដី ដោយ​ស្មេរ​ដាក់​ឈ្មោះ «ទី ឃាវុទ្ធ»។ ដោយចាត់ទុកថា វាជាការជជែកវែកញែកមួយ ក្នុងក្របខណ្ឌសេរីភាពនៃការបញ្ចេញមតិ ទស្សនាវដ្ដី​​​​សូម​​យក​​​​អត្ថបទ​នេះ មកចុះ​ផ្សាយ​​ទាំង​ស្រុង (*) ដូចតទៅ។ «ចំណេះ​ជិះ​ក​ឯង»៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការប្រើការសន្យាខ្លីៗថា នឹងផ្ដល់នេះនោះជូនពលរដ្ឋ ដែលបោះឆ្នោត​ឲ្យ​គណបក្សខ្លួន ក្នុងន័យទាក់ទាញសន្លឹក​ឆ្នោត​ផង បន្លំពលរដ្ឋផង ជាលទ្ធផលមុខជា​មានអ្នក​អង្គុយ​ចាំទារ​ការ​អនុវត្ដសន្យា​ទាំងនោះ​មិនខាន។ ជាក់ស្ដែងដូចគណបក្សសង្គ្រោះជាតិ ដែលពេលនេះ ​កំពុង​តែវ័ណ្ឌក​​ដោះ​សារ គេច​ពីការផ្ដល់កញ្ចប់ថវិកា កន្លះលានដុល្លារមួយឆ្នាំ [សម្រាប់]​មួយឃុំ​ពេលនេះអ៊ីចឹង។ នេះគឺចំណេះជិះកឯង ។ ការសន្យាបែបខ្លីៗដល់ពលរដ្ឋដែលមិនសូវតាមដាននយោបាយដិតដល់ មិនសូវចេះត្រិះរិះពិចារណា ថា​គោល​នយោបាយណាដែលអាចទៅរួច និងមួយ​ណាដែលមិនអាចទៅរួច ដូចជាការសន្យាថាបោះឆ្នោត ...
  • ទស្សនៈ៖ នយោបាយ​ជា​«រឿង​​ខ្មៅកខ្វក់» ដែល​ពលរដ្ឋ​មិន​គួរ​បៀត​ឬ?

    ផ្នត់គំនិតដែលមិនពេញចិត្តស្អប់ខ្ពើម ចំពោះនយោបាយ មិនមែនកើតមាន តែនៅក្នុងប្រទេសកម្ពុជាទេ ពោលគឺកើតមាន នៅលើពិភពលោកមួយភាគធំ ជាពិសេស គឺនៅបណ្តាប្រទេសដែលក្រីក្រ និងពលរដ្ឋមិនសូវមានចំណេះដឹងខ្ពស់។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការងារខ្មៅកខ្វក់ និងកាចសហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបាន លុះត្រាតែអ្នកនោះ ពូកែខាងបោកប្រាស់ ភូតកុហក ជាដើម។ ការណ៍នេះ បានធ្វើឲ្យគេចោទជាសំណួរថា តើនយោបាយជា រឿង​​ខ្មៅកខ្វក់ មានកំហុសមែនឬទេ បើពលរដ្ឋស្អប់យ៉ាងនេះនោះ? ពាក្យថា នយោបាយ គឺជាការងារខ្មៅកខ្វក់ ការងារស្មោកគ្រោគនោះ បានលេចលឺឡើងតាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែលឺនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ ...