• កូនស្រី​ប្រធានាធិបតី​អាមេរិក​ ឡើងធ្វើ​ប្រធាន​ធនាគារពិភពលោក?

    បន្ទាប់ពីការលាលែង​របស់លោក ជីម យ៉ុងគីម (Jim Yong Kim) ពីចេញពីតំណែង ជាប្រធានធនាគារពិភពលោក ឈ្មោះឥស្សវជនជាច្រើន ត្រូវបានពន្លេចឲ្យដឹង ដើម្បីអាចទៅជំនួសលោក ជីម យ៉ុងគីម នៅក្នុងពេលខាងមុខ។ ពីក្នុងចំណោមនោះ មានអ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីប្រធានាធិបតីអាមេរិក មួយរូបផង។ ដំណឹងនេះ ត្រូវបានទស្សនាវដ្ដី «Financial Times» របសអង់គ្លេស ផ្សាយចេញឲ្យដឹង ក្នុងថ្ងៃសុក្រកន្លងមក។ ក្រៅពីឈ្មោះអ្នកស្រី អាយវេនកា ត្រាំ ទស្សនាវដ្ដីបានបង្ហើបឲ្យដឹងដែរ ពីឥស្សវជនអាមេរិកផ្សេងទៀត ដូចយ៉ាង ...