• កម្ពុជា​ប្រកាស​ដោយ​ប្រទាំងប្រទើស ថា​មាន​មន្ត្រី​ជាន់ខ្ពស់ ឆ្លង​«Covid-19»

    ទីបំផុត ក្រសួងសុខាភិបាលកម្ពុជា បានទទួលស្គាល់ជាផ្លូវការ ថា​មាន​មន្ត្រី​ជាន់ខ្ពស់ បានឆ្លងជំងឺ«Covid-19» ហើយថាតួលេខនៃការឆ្លងជំងឺនេះ បានរាប់បញ្ចូលមន្ត្រីនោះ តាំងពីថ្ងៃទី១៨ ខែមីនាមកម្លេះ។ ប៉ុន្តែ ការប្រកាសទទួលស្គាល់នេះ បង្កើតភាពប្រទាំងប្រទើស ដោយសារតែ «បុរសម្នាក់» ដែលបានឆ្លងជំងឺនេះដំបូងគេ នៅរាជធានីភ្នំពេញ ត្រូវបានរាប់បញ្ចូល តាំងពីថ្ងៃទី១៤ ខែមីនាមកម្លេះ។ ប្រព័ន្ធឃោសនា របស់ក្រុងភ្នំពេញ ក៏បានពន្យល់ ពីបុរសដែលគេមិនស្គាល់ អត្តសញ្ញាណរូបនោះ អំពីការឆ្លងជំងឺ «Covid-19» តាំងពីពេលនោះមកដែរ។ នៅមុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារទទួលស្គាល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «យេីងបានបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់ ជនជាតិខ្មែរ ធ្វេីដំណេីរពីស្រុកបារាំង ដែលមានវិជ្ជមាន ...