• ព្រុយណេ ៖ ស្រឡាញ់​ភេទ​​ដូចគ្នាត្រូវ​ប្រហារជីវិត​ដោយ​គុបដុំថ្ម រង​ប្រតិកម្ម

    នៅប្រទេស ព្រុយណេ ការស្រឡាញ់ភេទដូចគ្នា និងអំពើផិតក្បត់ នឹងត្រូវផ្ដន្ទាទោស ដោយប្រហារជីវិត ដោយគុបដុំថ្ម។ ជាការផ្ដន្ទាទោសដ៏ធ្ងន់ធ្ងរបំផុត តាមបែបសាសនាឥស្លាម និងទទួលបានការរិះគន់ យ៉ាងខ្លាំងក្លាមកវិញ ពីក្រុមអ្នកការពារសិទ្ធិមនុស្ស រួមនឹងបណ្ដាជនសំខាន់ៗជាច្រើនផ្សេងទៀត នៅលើពិភពលោក។ ប៉ុន្តែច្បាប់ថ្មីដែលដាក់ចេញ ដោយព្រះចៅស៊ុលតង់ «Hassanal Bolkiah» នៃរាជាណាចក្រព្រុយណេ ដែលទើបនឹង​ចូលជាធរមាន ក្នុងថ្ងៃពុធម្សិលម៉ិញ មិនត្រឹមទទួលបានការរិះគន់ប៉ុណ្ណោះទេ។ ក្រុមមន្ត្រីជាន់ខ្ពស់ នៃក្រុង ឡូសអេនជឺឡេស (ភាគខាងលិចអាមេរិក) រួមនឹងតារាលំដាប់ពិភពលោកជាច្រើននាក់ បានអំពាវនាវឲ្យធ្វើពហិការ ចំពោះរាល់ផលប្រយោជន៍ទាំងឡាយ របស់ព្រះចៅស៊ុលតង់នៅបរទេស។ ផលប្រយោជន៍ ដែលសំខាន់ជាងគេ គឺសណ្ឋាគារដ៏ប្រណិតចំនួនពីរ នៅហូលីវូដ (ក្នុងរដ្ឋកាលីហ្វ័រនី) ...