• ចក់ សុភាព ទទួលបានពានរង្វាន់ (មេដាយ) សិទ្ធិមនុស្ស បារាំង-អាល្លឺម៉ង់

    នាយិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានទទួលបានពានរង្វាន់(មេដាយ) សិទ្ធិមនុស្សនិងនីតិរដ្ឋ បារាំង-អាល្លឺម៉ង់ ឆ្នាំ២០១៨ ក្នុងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបានមុននេះបន្តិច។ សេចក្ដីប្រកាសព័ត៌មាន បានអះអាងថា អ្នកស្រីនាយិកា បានបង្កើតស្នាដៃជាច្រើន ដោយ​កន្លងមក គាត់បានចូលរួមយ៉ាងសកម្ម ក្នុងការការពារ សកម្មជនសិទ្ធិមនុស្សដ៏ក្លាហាន​នានា ព្រមទាំង ចូលរួមតស៊ូមតិ អស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល។ អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva ...