• អាមេរិក​នៅពីក្រោយ កឹម សុខា? ជិន ម៉ាលីន ថ្លែងផ្ទុយពី ផៃ ស៊ីផាន

    នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន «មិនដែលចោទប្រកាន់»ថា សហរដ្ឋ​អាមេរិក​នៅពីក្រោយ ឬពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ឡើយ។ ប៉ុន្តែការថ្លែង របស់អ្នកនាំពាក្យវ័យក្មេង ដ៏ភ្លឺស្វាងរូបនេះ ហាក់ដើរផ្ទុយ ពីការអះអាងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យធំជាងគេ របស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង ...