• ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

    លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបញ្ជាក់ជាថ្មីថា ជំហរបស់សហភាពអ៊ឺរ៉ុប នៅតែដើរទៅមុខ ក្នុងការសើរើឡើងវិញ ជុំវិញអត្ថប្រយោជន៍ទាំងឡាយ ដែលអ៊ឺរ៉ុបផ្ដល់ទៅឲ្យប្រទេសកម្ពុជា។ ការថ្លែងដូច្នេះ របស់លោក អង់ឌ្រេ ហ្គាតូឡាំង ធ្វើឡើងក្នុងពិធីប្រកាសសុពលភាព នៃសាខាគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង និងទ្វីបអឺរ៉ុប ក្នុងល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។ សមាជិកព្រឹទ្ធសភាខាងលើ ដែលចេញពីគណបក្ស «La ...