• មេទ័ព​ចេញមុខ​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចេញពី​តំណែង នៅអាល់ហ្សេរី

    នៅអាល់ហ្សេរី អគ្គមេបញ្ជាការកងទ័ពនៃប្រទេស ទើបនឹងអាកាត់បញ្ហាដ៏សំខាន់មួយ ក្នុងបន្ទាប់ពីបាតុកម្មរបស់ក្រុមនិស្សិត បានទាមទារតាំងពីច្រើនសប្ដាហ៍មកហើយ ឲ្យលោកប្រធានាធិបតី «Abdelaziz Bouteflika» ឈប់បន្តនៅក្នុងអំណាចតទៅទៀត។ លោកឧត្ដមសេនីយ៍ «Gaïd Salah» បានថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ស្នើឲ្យបើកនីតិវិធីបណ្ដេញលោក «Abdelaziz Bouteflika» ចេញពីតំណែងជាប្រមុខរដ្ឋ។ មេដឹកនាំកំពូល នៃយោធាអាល់ហ្សេរី បានលើកឡើង​ពីមាត្រា ១០២ នៃរដ្ឋធម្មនុញ្ញ​អាល់ហ្សេរី ដែលបានចែងថា ប្រធានាធិបតីត្រូវបញ្ចប់មុខតំណែង ក្រោមមូលហេតុជំងឺ ដែលមានសភាពធ្ងន់ធ្ងរ និងមានរយៈពេលយូរ ហើយដែលធ្វើឲ្យរំខាន ដល់ការអនុវត្តន៍តួនាទីរបស់ខ្លួន ឲ្យបានពេញលេញ។  លោក «Gaïd Salah» បានបញ្ជាក់ថា ...