• ធនាគារ​អភិវឌ្ឍ​អាស៊ី៖ ឆ្នាំ២០២០នេះ កម្ពុជា​នឹងបាត់បង់ ៣៩០ ០០០​ការងារ

    ធនាគារអភិវឌ្ឍអាស៊ី «ADB / BAD» បានព្យាករថា កម្ពុជានឹងបាត់បង់ការងារ ប្រមាណជា ៣៩០ ០០០កន្លែង ក្នុងឆ្នាំ២០២០នេះ បណ្ដាលមកពីផលប៉ះពាល់ នៃជំងឺ​រាតត្បាត​កូវីដ-១៩ (Covid-19)។ នេះ បើតាមការអះអាងឡើង របស់អ្នកស្រី «Sunniya Durrani-Jamal» នាយិកាស្ថាប័ន​អន្តរជាតិ​មួយនេះ ប្រចាំនៅកម្ពុជា។ ADB កាលពី​ពុធ​សប្ដាហ៍​មុន ធនាគារមួយនេះ ​បាន​អនុម័ត​ប្រាក់កម្ចី ​ចំនួន​ ២៥០ ​លាន​ដុល្លារ សម្រាប់​កម្ពុជា ចំពោះគម្រោងឆ្លើយតប​ ទៅនឹង​ការរាតត្បាត​សកល ​នៃ​ជំងឺ​កូវីដ​-១៩ និង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញប៉ុស្តិ៍​ ក្នុងសប្ដាហ៍នេះ អ្នកស្រីនាយិកា ...