កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ហ្សីហ្សូ ត្រឡប់​មកបង្វឹកក្រុម អធិរាជអាវស វិញហើយ!

ការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ បានកើតឡើងនៅរាជធានីម៉ាឌ្រីត! ៩ខែក្រោយពីបានចាកចេញ ពីក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) នៅថ្ងៃនេះអតីតកំពូលកីឡាករ និងជាអតីតគ្រូបង្វឹក លោក ហ្សីណាឌីន ហ្សីដាន (Zinedine Zidane) បានវិល«ត្រឡប់​មកបង្វឹកក្រុម»នេះវិញ។

ខាងលើនេះ ជាព័ត៌មានផ្លូវការ។ លោក ហ្សីដាន ទើបនឹងបញ្ចប់សន្និសីទសារព័ត៌មាន នៅមុននេះបន្តិច ក្នុងកីឡដ្ឋាន «Santiago-Bernabeu» របស់ក្រុម។ លោកត្រូវចាប់ផ្ដើមបង្វឹកក្រុមអធិរាជអាវស ចាប់ពីថ្ងៃអង្គារស្អែកតទៅ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមរៀលម៉ាឌ្រីត បានឲ្យដឹងនៅមុននេះថា៖

«គណៈកម្មការនាយក (នៃក្រុមរៀលម៉ាឌ្រីត) បានសម្រេចតែងតាំងលោក ហ្សីណាឌីន ហ្សីដាន ជាគ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីត ដោយត្រូវចូលជាធរមាន ចាប់ពីពេលជូនដំណឹងនេះតទៅ និងមានរយៈពេលរហូតដល់ខែមិថុនា ឆ្នាំ២០២២។»

លោក ហ្សីហ្សូ (រហស្សនាមរបស់លោក ហ្សីដាន) បានចាកចេញពីក្រុមរៀល នៅចុងរដូវកាលមុន ដោយមិនបានបញ្ជាក់​ពីមូលហេតុ​ច្បាស់លាស់​នោះទេ។ តាំងពីនោះមក ក្រុមអធិរាជអាវស បានប្ដូរគ្រូបង្វឹកចំនួនពីរនាក់ហើយ តែម្ចាស់ជើងឯកអ៊ឺរ៉ុប បីជំនាន់ជាប់គ្នាមួយនេះ មិនទទួលបានលទ្ធផលល្អ ចេញពីការប្រកួតនោះទេ។

កាលពីសប្ដាហ៍កន្លងទៅ ក្រុមរៀលម៉ាឌ្រីតថែមទាំងបានធ្លាក់ ចេញពីការដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» ដណ្ដើមពាន «Coupe du Roi» និងជើងឯក នៃការប្រកួតជុំបូកពិន្ទុ «La Liga» នោះផងទៀត។

អតីតកីឡាករបារាំង ដែលលើកពានពិភពលោក ឆ្នាំ១៩៩៨ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អះអាងពីមូលហេតុ នៃការ«ត្រឡប់​មកបង្វឹកក្រុម»វិញ ដូច្នេះថា៖

«ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់។ នៅពេលខ្ញុំបានចាកចេញ ព្រោះដោយហេតុថា ផ្ទៃក្នុងក្រុមចង់បានអញ្ចឹង។ ខ្ញុំមិនមែនសប្បាយចិត្ត នឹងចាកចេញនោះទេ។ អ្វីដែលខ្ញុំគិតនៅពេលនោះ គឺបន្ទាប់ពីបានឈ្នះពាន (ឬជាជើងឯក) ជាច្រើនហើយនោះ វាត្រូវតែមានការផ្លាស់ប្ដូរមួយ។ ខ្ញុំគិតថា ការសម្រេចរបស់ខ្ញុំ ជាការសម្រេចដ៏ល្អ។»

លោកបន្តថា៖

«បន្ទាប់ពីបានសម្រាក អស់ច្រើនខែកន្លងមក ខ្ញុំមានបំណងចង់បង្វឹកឡើងវិញ។ ខ្ញុំមានទទូចពីក្រុមផ្សេងដែរ តែខ្ញុំស្រឡាញ់ក្រុមរៀល ហើយស្របពេលនេះ នាយកក្រុមរៀល បានទូរស័ព្ទហៅខ្ញុំផង ទើបខ្ញុំមានវត្តមាននៅថ្ងៃនេះ ចំពោះលោកអ្នក»៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Super Cup ៖ រៀល ខកខានបានជួប បាសា បន្ទាប់ពី​ចាញ់ ប៊ីលបៅ

ការប្រកួតផ្ដាច់ព្រ័ត្រ​ក្របខណ្ឌ​«Super Cup» របស់ប្រទេសអេស្ប៉ាញ​ក្នុងរដូវកាលនេះ មិនមែន​ជាជំនួប​រវាងក្រុម រៀល ម៉ាឌ្រីត (Real Madrid) និងក្រុម បាសឺឡូន (Barcelone) ដូចដែល​អ្នកផង​បានទាយ​ទុកមុនទេ ដោយហេតុថាក្រុម ...
កីឡា និងបច្ចេកវិទ្យា

អេដេន ហាហ្សា នឹងក្លាយ​ជាកីឡាករ​ក្រុមរៀល ចាប់ពី​ចុងខែ​នេះ

កីឡាករ អេដេន ហាហ្សា (Eden Hazard) ខ្សែបម្រើសព្វថ្ងៃ របស់ក្រុមតោខៀវអង់គ្លេស នឹងក្លាយជាកីឡាករក្រុមអធិរាជអាវស ចាប់ពី​ចុងខែ​នេះ ពោលគឺនៅក្រោយការប្រកួតផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Europa League» ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ ទស្សនាផ្ទាល់​ការប្រកួត រៀល-បាសា ដើម្បីអបអរ​អតីត​មិត្តរួមក្រុម

កំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) គឺជាភ្ញៀវដ៏មានកិត្តិយសមួយរូប នៅក្នុង ការប្រកួត រវាងក្រុម រៀល (Real Madrid – ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.