កីឡា និងបច្ចេកវិទ្យាបាល់ទាត់

រ៉ូណាល់ដូ ទស្សនាផ្ទាល់​ការប្រកួត រៀល-បាសា ដើម្បីអបអរ​អតីត​មិត្តរួមក្រុម

កំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) គឺជាភ្ញៀវដ៏មានកិត្តិយសមួយរូប នៅក្នុង ការប្រកួត រវាងក្រុម រៀល (Real Madrid – អេស្ប៉ាញ) ហៅអធិរាជអាវស បានបំបាក់ក្រុម បាសា (Fc Barcelone – អេស្ប៉ាញ) ដែលប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃអាទិត្យ ម្សិលម៉ិញ។

នេះ ជាវត្តមានលើកដំបូងបំផុត របស់កីឡាករ រ៉ូណាល់ដូ បន្ទាប់ពីខ្សែប្រយុទ្ធ របស់ក្រុម ជូវេនទូស (Juventus Turin – អ៊ីតាលី) រូបនេះ បានចាកចេញ ពីក្រុមអធិរាជអាវស តាំងពីចុងរដូវកាល ឆ្នាំ២០១៨នោះមក។

ហើយដើម្បីមានឱកាស អាចមកទស្សនាការប្រកួតខាងលើ រវាងក្រុមទាំងពីរ នៅក្នុងប្រទេសអេស្ប៉ាញ ព្រោះការប្រកួតរវាងក្រុមសេះបង្កង់អ៊ីតាលី និងក្រុម «Inter-Milan» ត្រូវបានលើកពេលប្រកួត បណ្ដាលមកពីការរីករាលដាល នៃមេរោគ«កូរូណា»ថ្មី។

រ៉ូណាល់ដូ ៖ ឃ្លាតតែកាយ តែមិនណាយចិត្ត…

វត្តមានរបស់កីឡាករ ម្ចាស់បាល់មាស៥ជំនាន់រូបនេះ នៅក្នុងកីឡដ្ឋាន «Bernarbéu» របស់ក្រុមអធិរាជអាវស បានធ្វើឲ្យលេចឮឡើងវិញ នូវពាក្យចចាមអារាម ដែលអះអាងថា កីឡាករ រ៉ូណាល់ដូ ទំនងជារៀបចំផ្លូវ សម្រាប់ការវិលត្រឡប់ មកទាត់ឲ្យក្រុម រៀលម៉ាឌ្រីត វិញ ក្នុងរដូវកាលខាងមុខ។

បណ្ដាអ្នកគាំទ្រទាំងឡាយ តែងនឹកដល់កីឡាករ រូណាល់ដូ ជានិច្ចកាល។ នៅពេលទាត់ឲ្យក្រុម រៀល រវាងពីឆ្នាំ ២០០៩ មកទល់នឹងឆ្នាំ ២០១៨ កំពូលខ្សែប្រយុទ្ធ ដែលមានរូបរាងសង្ហាខាងលើ រកគ្រាប់បាល់ ឲ្យក្រុមអធិរាជអាវស បានយ៉ាងហោច ៥០គ្រាប់ ក្នុងមួយរដូវកាលៗ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

សារព័ត៌មាន​អ៊ីតាលី លត់​ក្រុម​សេះបង្កង់ ក្រោយ​ប្រកួត​ចាញ់ លីយ៉ុង

CHAMPIONS LEAGUE 2020៖ មួយថ្ងៃក្រោយប្រកួតចាញ់ ក្រុម លីយ៉ុង (Olympique Lyonais – បារាំង) ដោយពិន្ទុ ១-០ សារព័ត៌មានក្នុងប្រទេសអ៊ីតាលី ...
កីឡា និងបច្ចេកវិទ្យា

រៀលម៉ាឌ្រីដ ឈប់ចរចាជាមួយ ប៉ារីស ជុំវិញ​ការផ្ទេរ​កីឡាករ អឹមបាពេ

ក្រុមបាល់ទាត់យក្ស រៀលម៉ាឌ្រីដ (Real Madrid) និងក្រុម ប៉ារីស (Paris Saint Germain) បានសម្រេចបញ្ឈប់«ការចរចា» ជុំវិញ​ការផ្ទេរ​កីឡាករ ល្បឿនផ្លេកបន្ទោរ គីលីយ៉ាន ...
កីឡា និងបច្ចេកវិទ្យា

អេដេន ហាហ្សា ចុះហត្ថលេខា​ផ្លូវការ​​លេងឲ្យ​ក្រុមរៀល ៥រដូវកាល

បន្ទាប់ពីលេងឲ្យក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) អស់រយៈពេល៧រដូវកាលមក ខ្សែបម្រើជាតិប៊ែលហ្សិក កីឡាករ អេដេន ហាហ្សា (Eden Hazard) ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.