ដំណឹងពិភពលោក

ត្រាំ រង​ការចោទប្រកាន់​«ដ៏ធ្ងន់ធ្ងរបំផុត»​ដែលអាច​ត្រូវ​បណ្ដេញ​ពីតំណែង

បន្ទាប់ពីសំណុំរឿង ទាក់ទងជាមួយប្រទេសរ៉ូស្ស៊ី ដែលមិនចេះចប់នោះ ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងប្រឈមមុខ នឹងការចោទប្រកាន់ ជាថ្មីមួយទៀត ក្នុងថ្ងៃសុក្រនេះ។ សម្រាប់ក្រុមប្រឆាំង ការចោទប្រកាន់នោះ អាចជាកំហុស «ដ៏ធ្ងន់ធ្ងរបំផុត» របស់ប្រធានាធិបតីមួយរូប ដែលឈានទៅដល់ ការបើកនីតិវិធី នៃការបណ្ដេញលោក ចេញពីតំណែង។

គឺគេហទំព័រសារព័ត៌មាន «BuzzFeed» ជាអ្នកបានទម្លាយរឿងរ៉ាវនោះ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ដោយស្រង់ប្រភព ពីនគរបាលសហព័ន្ធ ចំនួនពីរផ្សេងគ្នា មកបញ្ជាក់។

ប្រភពនោះ បានអះអាងដូចគ្នាថា លោក ដូណាល់ ត្រាំ ទំនងជាបានស្នើ ទៅអតីតមេធាវីរបស់លោក គឺលោក «Michael Cohen» ឲ្យ «និយាយកុហក» នៅក្នុងការវេទិកា សំនួរ-ចម្លើយ របស់រដ្ឋសភាជាតិអាមេរិក កាលពីឆ្នាំ២០១៧ ក្នុងការពិភាក្សាដេញដោលមួយ ស្ដីពី​គម្រោង​អចលនវត្ថុ របស់លោក ត្រាំ ហៅថា «Trump Tower» នៅក្នុងប្រទេសរ៉ុស្ស៊ី។

សម្រាប់គេហទំព័រខាងលើ វាជាសក្ខីកម្មដំបូងមួយ ដែលបង្ហាញថា លោក ត្រាំ បានស្នើទៅមនុស្សក្រោមបង្គាប់ ឲ្យ«និយាយកុហក» ពីសំណុំរឿងដែលមានជាប់ទាក់ទង ជាមួយលោក នៅក្នុងប្រទេសរ៉ុស្ស៊ី។

មិនបង្អង់យូរឡើយ អត្ថបទខាងលើ ទទួលបានប្រតិកម្មព្រោងព្រាត ពីសំណាក់ក្រុមអ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យ។ លោក «Adam Schiff» មកពីគណបក្សប្រជាធិបតេយ្យ និងជាប្រធាន គណៈកម្មាធិការព័ត៌មាន នៃរដ្ឋសភាអាមេរិក បានសរសេរ នៅលើបណ្ដាញសង្គមទ្វីសធើរថា៖

«ព័ត៌មានទាំងនេះ បង្ហាញថា ប្រធានាធិបតី​នៃសហរដ្ឋអាមេរិក ទំនងជាបានជំរុញ ឲ្យមានទង្វើភូតកុហក នៅមុខគណៈកម្មាធិការមួយ នៃគណៈកម្មាធិការរដ្ឋសភារបស់យើង (…) ជាទង្វើមួយ ក្នុងចំណោមទង្វើដ៏ធ្ងន់ធ្ងរបំផុត។ យើងនឹងធ្វើរឿងដែលចាំបាច់ ដើម្បីកំណត់ឲ្យច្បាស់ អំពីការពិត។»

លោក «Jeff Merkley» សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ដែរថា៖

«បើអត្ថបទមួយនេះ ដែលនិយាយថា លោក ត្រាំ ដែលបានជំរុញ ឲ្យធ្វើសក្ខីកម្មភូតកុហកនោះ ជាការពិត អញ្ចឹងគឺលោក ត្រាំ បានប្រព្រឹត្តិបទល្មើស ដ៏ធ្ងន់ធ្ងរបំផុត ហើយត្រូវលាលែងពីតំណែង ឬចាំបាច់ត្រូវបណ្ដេញចេញ ពីតំណែង។» 

សាមីខ្លួន គឺលោក «Michael Cohen» ដែលតែងមានទម្លាប់ បញ្ជាក់ពីដំណឹងណាមួយ នៅលើទំព័រទ្វីសធើររបស់លោកនោះ មិនឃើញមានប្រតិកម្ម អ្វីនៅឡើយ។ លោក ដូណាល់ ត្រាំ ខ្លួនលោក ក៏ហាក់នៅស្ងៀមស្ងាត់ដែរ។

ប៉ុន្តែក្នុងពេលកន្លងមក លោក «Michael Cohen» ដែលក្នុងពេលនេះ កាន់តែឃ្លាតឆ្ងាយ ពីលោក ត្រាំ ធ្លាប់បានទទួលស្គាល់ដែរថា លោកបាននិយាយកុហករដ្ឋសភា ទាក់ទងសំណុំរឿងខាងលើ។ តែគេគ្រាន់តែ​ត្រូវដឹង​បន្ថែម​ថា តើការនិយាយកុហក រដ្ឋសភានោះ ជាការកុហកដោយផ្ទាល់លោក ឬមានការបង្គាប់បញ្ជា ចេញពីលោក ត្រាំ។

យ៉ាងណា លោក «Michael Cohen» ត្រូវមកបង្ហាញខ្លួន សារជាថ្មី ក្នុងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ ដើម្បីផ្ដល់សក្ខីកម្មជាថ្មី នៅចំពោះគណៈកម្មាធិការមួយ នៃរដ្ឋសភាជាតិ ដែលត្រូវបានដឹកនាំ ដោយគណបក្សប្រជាធិបតេយ្យ។

ប្រសិនជាលោក «Michael Cohen» អះអាងក្រោមពាក្យសម្បថ ថាព័ត៌មានរបស់គេហទំព័រ «BuzzFeed» គឺជាការពិតនោះ ការចោទប្រកាន់ខាងលើ នឹងបង្កគ្រោះធំ សម្រាប់តំណែងជាប្រធានាធិបតី របស់លោក ត្រាំ ព្រោះវាអាចជាជំហាន ឈានទៅបើកនីតិវិធី ក្នុងការដេញរូបលោក ចេញពីតំណែង៕



លំអិតបន្ថែមទៀត

កម្ពុជា

មន្ត្រី​ស្ថានទូត​អាមេរិក ចូលបរិភោគ​«នំបញ្ចុក»​នៅហាង រ៉ូហ្សែត

មន្ត្រីទទួលបន្ទុកផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក «Luis G.Salas» បានឆ្លៀតឱកាស នៃដំណើររបស់លោក ទៅកាន់ខេត្តបាត់ដំបង ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ...
ពីឆ្វេងទៅស្ដាំ៖ លោក ប្រ៊ែដ អាដាម នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅកម្ពុជា។ (រូបថត Getty)
កម្ពុជា

«ប្រ៊ែដ អាដាម ទៅណាហើយ? ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា !»

ការប្រកាសសួររកលោក ប្រ៊ែដ អាដាម (Brad Adams) ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានការឆ្លើយតប ពីលោក អាដាម វិញថា «ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា ...
ដំណឹង

ចេញវីសេតវិមាន ត្រាំ ត្រឡប់​ទៅរស់នៅ​ក្នុងភូមិគ្រឹះ «Mar-a-Lago»

គឺនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ «Mar-a-Lago» ដែលស្ថិតនៅឆ្នេរខាងកើត ឈ្មោះ«Palm Beach» នៃរដ្ឋផ្លរីដា ដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិតីទី៤៥ នៃសហរដ្ឋអាមេរិក ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.