កម្ពុជាដំណឹង

សម រង្ស៊ី ថា​«ការញាំញី»​ពីសំណាក់​ក្រុងភ្នំពេញ ជា​កិត្តិយស​សម្រាប់​លោក

មេដឹកនាំប្រឆាំង បានឆ្លើយតបទៅនឹងសេចក្ដីប្រកាស តាមចាប់ខ្លួនរូបលោក ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ដោយចាត់ទុកទង្វើនោះ ថាជា«ការញាំញី» ដែលផ្ដល់ជា«កិត្តិយស»សម្រាប់លោកទៅវិញទេ។

កាលពីចុងសប្ដាហ៍មុន ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ចេញសេចក្ដីប្រកាសមួយ ថាខ្លួននឹងប្រើគ្រប់មធ្យោបាយ ដើម្បី​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី និង​បក្ខពួក ​យកមកផ្ដន្ទាទោស ស្របតាម​ច្បាប់ ព្រមទាំង​អំពាវនាវឲ្យបញ្ឈប់​ជា​បន្ទាន់ ​នូវ​រាល់​ចេតនា​រារាំង​ការអនុវត្ត​ដី​ការ ​របស់​តុលាការ។

សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់​ថា ការប្រកាស​តាម​ចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថាប័នមួយនេះបានទទួល​ដីកា​ បង្គាប់​ឱ្យ​ចាប់ខ្លួន លោក សម រង្ស៊ី និង​បក្ខពួក ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ហើយ​បច្ចុប្បន្ន​កំពុង​គេចខ្លួន។​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ នៅ​បាន​អំពាវនាវ ដល់​សាធារណជន​ជាតិ​ និង​អន្តរជាតិទាំងឡាយ ឲ្យចូលរួម​គាំទ្រ​ ចំពោះ​ការអនុវត្ត​ភារកិច្ច​ របស់ផងខ្លួន និងព្រមានថា រាល់ចេតនាទាំងឡាយ ដែលរារាំងដល់ការអនុវត្តដីការតុលាការ នឹងរងការផ្ដន្ទាទោស ដោយច្បាប់ជាធរមាន។

សម្រាប់លោក សម រង្ស៊ី បានពន្យល់តបវិញថា ទង្វើខាងលើរបស់អាជ្ញាធររបបក្រុងភ្នំពេញ ជា«ការញាំញី» ពីសំណាក់​«ប៉ូលីស»​ដែល​បម្រើ​«ឃាតក» រួមនឹង«តុលាការអាយ៉ង»របស់ពួកគេ។

អមនឹងរូបថតពានរង្វាន់ជាច្រើន ដែលលោកទទួលបាន ក្នុងអំឡុងពេលថ្មីៗនេះ មេដឹកនាំប្រឆាំងបានសរសេរ នៅលើបណ្ដាញសង្គមថា៖

«ជាកិត្តិយសសម្រាប់ខ្ញុំទេ ដែលក្រោមរបបផ្តាច់ការ ដូចរបប ហ៊ុន សែន សព្វថ្ងៃ មានប៉ូលីសបម្រើឃាតករ តាមចាប់ខ្ញុំ ហើយមានតុលាការអាយ៉ងរបស់ពួកគេ តាមញាំញីខ្ញុំ។»

លោក សម រង្ស៊ី បន្តថា៖

«ពួកជនផ្តាច់ការ និងពួកឃាតករ តាមរករឿងខ្ញុំកាន់តែខ្លាំង នៅប្រទេសកម្ពុជា ខ្ញុំទទួលបានពានរង្វាន់ ជាជើងឯកសេរីភាព និងប្រជាធិបតេយ្យ កាន់តែច្រើន ពីទូទាំងពិភពលោក ដែលគេទទួលស្គាល់តម្លៃពិតប្រាកដ និងវីរភាពរបស់ខ្ញុំ។»

២៩ កក្កដា ២០១៩ / 29 July 2019 ជា កិត្តិយស សម្រាប់ ខ្ញុំ ទេ ដែល ក្រោម របប ផ្តាច់ការ ដូច របប ហ៊ុន សែន សព្វ ថ្ងៃ មានប៉ូលីស បម្រើ ឃាតករ តាម ចាប់ ខ្ញុំ ហើយ មាន តុលាការ អាយ៉ង របស់ ពួកគេ តាម ញាំញី ខ្ញុំ។ ពួក ជន ផ្តាច់ការ និង ពួក ឃាតករ តាម រក រឿង ខ្ញុំ កាន់តែ ខ្លាំង នៅ ប្រទេស កម្ពុជា ខ្ញុំ ទទួល បាន ពាន រង្វាន់ ជា ជើងឯក សេរីភាព និង ប្រជាធិបតេយ្យ កាន់ តែ ច្រើន…

Posted by Sam Rainsy on Sunday, July 28, 2019


ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ដែល​កំពុងរស់នៅ​និរទេសខ្លួន នៅបរទេស បាន​រង​បណ្តឹង ពីលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ នៃរបបក្រុងភ្នំពេញ ​រហូតជាង១០ករណី។ ពីក្នុងចំណោមនោះ ​បណ្តឹង​ចំនួន​៨ ត្រូវ​បាន​ជំនុំជម្រះ​រួចរាល់ ខណៈ​បណ្តឹង​ផ្សេងទៀត កំពុងស្ថិត​នៅ​ក្នុង​នីតិវិធី​ របស់​តុលាការ។

កាលពីព្រឹក​ថ្ងៃ​ទី២៩ ខែកក្កដា ក្នុងដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​​ពហុកីឡាដ្ឋាន នៅជាយរាជធានីភ្នំពេញ លោក ហ៊ុន សែន បានសំដែងការប្ដេជ្ញាចិត្តសារជាថ្មី ថាលោកបញ្ជាឲ្យត្រៀមខ្នោះ ទទួលលោក សម រង្ស៊ី ប្រសិនណាជាគូបដិបក្ខនយោបាយរបស់លោករូបនេះ ហ៊ានវិលចូលមាតុប្រទេសវិញ។

បុរសខ្លាំងកម្ពុជា បានថ្លែងនៅពេលនោះថា៖

«បញ្ហា​ស្ថិត​ត្រង់​អ្នក​ឯង​​ មិន​ព្រម​មក​តើ។ ឥឡូវ​បើ​អ្នក​ឯង​មក​ហើយ ​វា​ជា​ក្ដី​សប្បាយ​។យើង​ទាំង​អស់​គ្នា​ ត្រូវ​ត្រៀម​ស្វាគមន៍​ ប៉ុន្តែ​ការ​ស្វាគមន៍​របស់​យើង​ដោយ​ខ្នោះ ហើយ​លទ្ធផល​នៃ​ការ​តដៃ ​គឺ​ស្គាល់​ហើយ​ តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះ ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ទេ។»

យ៉ាងណា លោក សម រង្ស៊ី រួមមនឹងមន្ត្រីជាន់ខ្ពស់ច្រើននាក់ របស់គណបក្សសង្គ្រោះជាតិ បានអះអាងកាលពីពេលថ្មីៗនេះ ការវិលចូលមាតុប្រទេសវិញ នឹងធ្វើឡើង មិនឲ្យហួស​ពីខែកញ្ញា​ខាងមុខនេះឡើយ។ លោក​ សម រង្ស៊ី​ ថែមទាំងរំពឹងទៀត​ថា​ ដំណើរមាតុភូមិ​និវត្តន៍​​នេះ នឹង​មាន​ភាព​អធិកអធម ជាង​កាល​ពី​ឆ្នាំ២០១៣ ហើយ​នឹង​នាំមក​ នូវ​ការ​គាស់រំលើងលោក ហ៊ុន សែន ចេញពីអំណាច ដោយចៀសមិនផុត​៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា​ត្រូវចាំ​ដល់ឆ្នាំ​២០២៣ ទើបមាន​ទូរទស្សន៍ Digital

ផ្ទុយពីប្រទេសជិតខាងខ្លួន ប្រទេសកម្ពុជាត្រូវរង់ចាំ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៣ ដើម្បីខ្លួនអាចមានសមត្ថភាព ក្នុងការផ្សាយប្រព័ន្ធរូបភាព និងសម្លេង នៅតាមកញ្ចក់ទូរទស្សន៍ ជាលក្ខណៈ​ឌីជីថល (Digital)។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...
កម្ពុជា

ហ៊ុន សែន មិន​បង្ហាញ​ខ្លួន​ជាសាធារណៈ ជិត១សប្ដាហ៍ហើយ

ជារឿងដ៏កម្រ ដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មិន​បង្ហាញ​ខ្លួន​ជាសាធារណៈ ក្នុងរយៈពេល ជាច្រើនថ្ងៃដូច្នេះ។ ហើយវាក៏មិនមែនជាទម្លាប់ របស់បុរសខ្លាំងកម្ពុជាដែរ ដែលមិនបានបង្ហាញរូបថត ដែលលោកតែងធ្វើកីឡា វាយកូនគោល ...
កម្ពុជា

ហ៊ុន សែន ថាពលរដ្ឋ«គ្មានជម្រើស»​ទេ ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា

នៅចំពោះវិបត្តិជងឺ «កូរូណា» ឬ «Covid-19» ដែលកំពុងបន្តរាតត្បាត លើផ្ទៃប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដាក់កំហិតឡើងថា ពលរដ្ឋកម្ពុជា«គ្មានជម្រើស»អ្វីផ្សេង ក្រៅពីស៊ូទ្រាំ ទទួលយកការព្យាបាល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.