កំសាន្ដវីដេអូ ពីនេះពីនោះ

កូនឆ្កែ​តូចមួយ បណ្ដេញ​​ចោរគាស់​ផ្ទះ រត់​បាតជើង​សព្រាត

រូបភាពដែលនឹកស្មានមិនដល់ តាមរយៈវីដេអូសុវត្ថិភាព៖ ចោរគាស់ផ្ទះ មាឌធំៗពីរនាក់ បាន«រត់​បាតជើង​សព្រាត» ព្រោះរងការតាមប្រមាញ់ ពី… កូនឆ្កែតូចមួយ។

ហេតុការណ៍ បានកើតឡើង នៅថ្ងៃទី១៣ ខែឧសភា វេលាម៉ោងប្រមាណជា៦ព្រឹក ក្នុងក្រុង «Heatley» នៃរដ្ឋ «Queensland» របស់ប្រទេសអូស្ត្រាលី។

ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក អ្នកស្រី «Lynda Knuth» អាយុ៧៨ឆ្នាំ ដែលជា​ម្ចាស់ផ្ទះ គ្រាន់តែបានភ្ញាក់ពីដំណេក ព្រោះសម្លេងព្រុស របស់កូនឆ្កែអ្នកស្រី ដែលមាន​ឈ្មោះ «Marley» ប៉ុណ្ណោះ។

អ្នកស្រីបានតាមទៅមើល ហើយបានឃើញ កូនឆ្កែរបស់អ្នកស្រី កំពុងឈរជំទែងព្រុស នៅខាងមុខផ្ទះ។

ប៉ុន្តែ នៅពេលអ្នកស្រី បានទស្សនាវីដេអូសុវត្ថិភាព ទើបអ្នកស្រីដឹងថា ចោរគាស់ផ្ទះ មាឌធំៗពីរនាក់ បានគាស់ទ្វា ចូលផ្ទះអ្នកស្រី និងបន្ទាប់មកបាន«រត់​បាតជើង​សព្រាត» ព្រោះត្រូវឆ្កែ «Marley» តាមប្រមាញ់ពីក្រោយ៕



លំអិតបន្ថែមទៀត

កម្រមាន

«ចោរប្លន់»ម្នាក់នេះ មិនគួរ​ចង់​ប្លន់​យក​ទូរស័ព្ទដៃ​ពីនាង​ទេ…

«ចោរប្លន់» ៖ ដូចស្ត្រីទូទៅទាំងឡាយដែរ… នាង «Polyana Viana» បានចុះមកចាំរថយន្ដឈ្នួល នៅខាងមុខផ្ទះរបស់នាង ដែលស្ថិតនៅក្រុង «Jacarepagua» ភាគខាងលិច នៃក្រុង «Rio ...
កំសាន្ដ

ត្រីឆ្លាម​ប្រភេទនេះ ដើរ​ក្នុង​ទឹក ដោយប្រើ​ព្រុយ​ទាំងបួន

ត្រីឆ្លាមមួយប្រភេទនេះ ដើរ​ក្នុង​ទឹក ជាមួយនឹងព្រុយពីរគូ​របស់វា។​ ជាប្រភេទត្រីឆ្លាម ដ៏កម្រ ដែល​ត្រូវបានគេរកឃើញ នៅក្នុងលំហ​សមុទ្រ ដែលស្ថិតក្នុងចន្លោះ រវាងប្រទេស​អូស្ត្រាលី បណ្ដាប្រជុំកោះ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសណូវែលហ្គីណេ។ អ្នកស្រី ...
កម្ពុជា

FIDH៖ ដល់ពេលហើយ ដែល​អូស្ត្រាលី​ត្រូវធ្វើ​ច្បាប់​ដាក់ពិន័យ​មេដឹកនាំ​កម្ពុជា

ដល់ពេលហើយ ! ដែលប្រទេសអូស្ត្រាលី ត្រូវបង្កើត និងអនុម័តច្បាប់ សំដៅដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំកម្ពុជាណា ដែលរំលោភលើសិទ្ធិមនុស្ស និងប្រព្រឹត្តិអំពើរពុយរលួយ យ៉ាងធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.