អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង សេងហុង មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។
របាយការណ៍

«ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ» ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ស្រ្តី

ស្រ្តីនិងបុរសត្រូវបានបង្កើតឡើងនៅលើផែនដីនេះ ដើម្បីក្លាយជាគូគ្នា ធ្វើដំណើរជាមួយគ្នាក្នុងការអភិវឌ្ឍន៏អ្វីគ្រប់ យ៉ាងលើផែនដីនេះ ប៉ុន្តែមានរូបរាងនិងចិត្តគំនិតខុសគ្នា។ ធម្មជាតិបានផ្តល់ភាពរឹងមាំ ខាងផ្នែករាងកាយ ដល់បុរស​ក្នុងភាពជាអ្នកប្រយុទ្ធ ទើបជំរុញឲ្យបុរសភាគច្រើនប្រើប្រាស់ ឥទ្ធិពលនេះដើម្បីគ្របដណ្តប់លើស្ត្រី និងចាត់ទុកស្រ្តី​ជាភេទទន់ខ្សោយ មិនអាចស្មើរនឹងខ្លួន ស្ទើរតែគ្រប់ប្រទេសទាំងអស់។ ...