• អតីត​​ប្រធានាធិបតី​ស៊ូដង់ កំពុងត្រូវ ICC ទន្ទឹងរង់ចាំ​ឲ្យ​នាំខ្លួន

    ដីកាឲ្យឃាត់ខ្លួនចំនួនពីរ ដែលចេញកាលពីឆ្នាំ២០០៩ ដោយសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេស «ICC» និងភាសាបារាំង «CPI») ឲ្យតាមចាប់ខ្លួនលោក «Omar el-Béchir» អតីត​​ប្រធានាធិបតី​ស៊ូដង់ កំពុងមានសុពលភាព និងស្ថិតជាធរមាននៅឡើយ។ លោក «Omar el-Béchir» រងការចោទប្រកាន់ ពីបទ«ប្រល័យពូជសាសន៍» បទ«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» និងបទ«ឧក្រិដ្ឋកម្មសង្គ្រាម» ដែលបានកើតឡើង​នៅតំបន់ដាហ្វួរ (Darfour) នៅក្នុងអំឡុងពេលសង្គ្រាម ប្រឆាំងនឹងការបះបោរមួយ។ នៅក្នុងពេលនេះ សាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ កំពុងពិនិត្យមើលយ៉ាងដិតដល់ និងដោយក្ដីប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ដែលកំពុងកើតឡើង នៅក្នុងប្រទេសស៊ូដង់ នៅបន្ទាប់ពីក្រសួងការពារជាតិ របស់ប្រទេសនេះ បានប្រកាសដកលោក «Omar el-Béchir» ...