• កម្ពុជា​ត្រូវចាំ​ដល់ឆ្នាំ​២០២៣ ទើបមាន​ទូរទស្សន៍ Digital

    ផ្ទុយពីប្រទេសជិតខាងខ្លួន ប្រទេសកម្ពុជាត្រូវរង់ចាំ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៣ ដើម្បីខ្លួនអាចមានសមត្ថភាព ក្នុងការផ្សាយប្រព័ន្ធរូបភាព និងសម្លេង នៅតាមកញ្ចក់ទូរទស្សន៍ ជាលក្ខណៈ​ឌីជីថល (Digital)។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលម៉ិញ។ ក្នុងជំនួបជាមួយលោក «Fayyar Sheheryar» ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ ហៅកាត់ជាភាសាអង់គ្លេសថា «AIBD» លោក ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងតែធ្វើការផ្លាស់ប្ដូរ អំពីការផ្សព្វផ្សាយ តាមបច្ចេកវិទ្យា អាណាឡុក (Analog) ទៅជា ឌីជីថល ដោយនឹងត្រូវបញ្ចប់រួចរាល់ នៅឆ្នាំ២០២៣ខាងមុខ។ ...