• ប្រ៊ែដ អាដាម៖ ច្បាប់ថ្មីនឹងឲ្យ ហ៊ុន សែន លួចស្ដាប់ទូរស័ព្ទ​ដោយស្របច្បាប់

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានអាវុធយ៉ាងមុតស្រួច ក្នុងការ​«លួចស្ដាប់ទូរស័ព្ទ​ដោយស្របច្បាប់» ប្រសិនណាជាសេចក្ដីព្រាងច្បាប់ ស្ដីពីឧក្រិដ្ឋកម្ម​តាមអ៊ិនធើណែត (CyberCrim Law) ត្រូវបានអនុម័ត​ និងដាក់ឲ្យប្រើប្រាស់​ ជាធរមាន។  ខាងលើនេះ ជាការអះអាងឡើង របស់លោក ប្រ៊េដ អាដាម (Brad Adams) នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)​ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់អង្គការ​អន្តរជាតិ​មួយនេះ ក្នុងការទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ «បោះ​ចោល​ជា​បន្ទាន់» ​សេចក្តីព្រាងច្បាប់ខាងលើ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ នឹង​ក្លាយ​ជា​ឧបករណ៍​គំរាមកំហែង​ សិទ្ធិ​សេរីភាព​អ្នក​ប្រើប្រាស់​​អ៊ីនធឺណិត ​និង​ការ​សម្តែង​មតិ​ តាម​បណ្តាញ​សង្គម​ដោយ​សេរី។ លោក ...