អ្នកវិភាគនយោបាយ និងសង្គម លោក គីម សុខ បានលើកយកទឡ្ហីករណ៍មួយចំនួន ដែលបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលដឹកអតីតស្នងការនគរបាលជាតិ លោក ហុក ឡងឌី ទំនងជាមិនត្រូវបាន«ផ្ទុះបែកខ្ទេច» ក្លាយជាបំណែកតូចៗដូច្នេះ ដោយសាររន្ទះនោះឡើយ។
មានវត្តមានក្នុងរដ្ឋធានី ប៉ារីស ប្រទេសបារាំង អ្នកវិភាគរូបនេះបានលើកយក មកពិនិត្យឡើងវិញ នូវការឆ្លើយឆ្លង រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ជុំវិញករណីឧទ្ធម្ភាគចក្រ ដឹកលោក ហុង ឡងឌី ដែលត្រូវបានធ្លាក់ ក្លាយជាបំណែកតូចៗ កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
លោក គីម សុខ បានស្រង់យកការលើកឡើង របស់អ្នកបើកយន្ដហោះ ជាតិរ៉ុស្ស៊ីមួយរូបឈ្មោះ «Denis Yevdokimov» ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយសំដី មកបញ្ជាក់នៅលើទំព័រហ្វេសប៊ុក របស់លោកថា៖
«កន្លងទៅ មានរន្ទះបានបាញ់ប្រព័ន្ធបញ្ជា បើកបរអេឡិកត្រូនិក និងវិទ្យុខូច បង្ខំឲ្យពីឡុត [អ្នកបើកបរ ត្រូវ]បើកយន្តហោះដោយដៃវិញ។ ប៉ុន្តែត្រឹមតែរន្ទះបាញ់ តែខ្លួនវា[តែ]ម្យ៉ាងនេះ ជាធម្មតាមិនទាន់គ្រប់គ្រាន់ ជាហេតុបង្កឲ្យយន្តហោះ ផ្ទុះធ្លាក់នោះទេ។»
អ្នកវិភាគ បានធ្វើការកត់សម្គាល់បន្ថែមថា ករណីគ្រោះរន្ទះបាញ់នេះ គឺ«ធ្វើឲ្យអ្វីៗ ជាពិសេសមនុស្ស ឬសត្វរងគ្រោះ គ្រាន់តែឆេះខ្លោចរោល» ប៉ុណ្ណោះ ប៉ុន្តែមិនធ្វើឲ្យខ្លួនមនុស្ស ឬសត្វ «ដាច់រហែកខ្លួនប្រាណ ជាកម្ទេចចម្រៀក ខ្ទាតរប៉ាត់រប៉ាយ ដល់ទៅចម្ងាយមួយស្រែ ដូចជាករណីសពលោក ហុក ឡងឌី ឡើងខ្ទេចនិងខ្ទាតនោះទេ»។
លោកបន្តទៀតថា៖
«អ្នកស្រុក ដែលបានទៅមើលយន្តហោះផ្ទុះធ្លាក់ កាលនោះ បាននិយាយថា ឃើញសពឡើងខ្ទេចជាបំណែក។»
សំនុំរឿងលោក ហុក ឡងឌី បានកម្រើកមកវិញ ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា លោក ហ៊ុន សែន បានរៀបគម្រោង និងបានសម្លាប់លោក ហុង ឡងឌី ដើម្បីបិតសំនុំរឿង ដ៏ប្រទាំងប្រទើសផ្សេងទៀត ជាពិសេសសំនុំរឿងបាញ់សម្លាប់ មេដឹកនាំសហជីពដ៏សំខាន់ៗ កាលពីពេលកន្លងមក។
ការអះអាងនេះ ត្រូវបានប្រធានស្ដីទីគណបក្សប្រឆាំង បង្ហាញទឡ្ហីករណ៍ថា ជាការវិភាគរបស់អ្នកជំនាញឯករាជ្យ ដែលលោកបានស្នើសុំយោបល់ ចំពោះករណីខាងលើ។
ប៉ុន្តែការចោទប្រកាន់របស់លោក សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មតបវិញខ្លាំងៗ ដោយលើកដំបូង លោក ហ៊ុន សែន ស្នើឲ្យលោក សម រង្ស៊ី ចូលមកស្បថជាមួយលោក ដាក់ជីវិតទាំងពូជ និងលើកទីពីរ លោក ហ៊ុន សែន គម្រាមដាក់ពាក្យបណ្ដឹង ប្ដឹងលោក សម រង្ស៊ី ឡើងទៅតុលាការក្នុងប្រទេសបារាំង។
ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី យ៉ាងពិតប្រាកដ០៤ មិថុនា ២០១៩ / 04 June 2019 ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី យ៉ាងពិតប្រាកដ។ សូមស្តាប់បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA។ Hun Sen was behind the death of Hok Lundy. Please listen to Sam Rainsy’s interview with Voice of America. From The Phnom Penh Post, 04 June 2019 (…) Hun Sen then turned his sights on Rainsy, calling him “a dog” and “the son of a national traitor” in response to the CNRP co-founder’s claim that Dy Vichea, the son of Hok Lundy and a son-in-law of Hun Sen, was looking for the opportunity to avenge his father’s death. National Police chief Lundy died in a helicopter crash in 2008. Hun Sen said he would engage with Rainsy until the end and vowed to stay in power until 2035. “Now it has reached another level by saying I killed Hok Lundy, and Lundy’s son, who is now my son-in-law, is looking for ways to avenge his father, and with the support of [Minister of Interior] Sar Kheng.” https://www.phnompenhpost.com/national-politics/eat-khmer-noodles-solidarity-pm-urges
Posted by Sam Rainsy on Tuesday, June 4, 2019
សម្រាប់លោក គីម សុខ បានបន្តពន្យល់ថា មរណភាពរបស់លោក ហុង ឡងឌី នៅតែបង្កប់ដោយអាថ៌កំបាំង ព្រោះមនុស្សមានអំណាច ក្នុងរបបដឹកនាំក្រុងភ្នំពេញ តែងយករបៀបដឹកនាំប្រទេស តាមប្រទេសវៀតណាមកុម្មុយនីស្ដិ៍ ហើយលោក ហុង ឡងឌី គឺជាឥស្សវជនម្នាក់ ដ៏មានអំណាច នៅពេលលោកមានជីវិត។ អ្នកវិភាគបានភ្ជាប់ករណីនេះ ទៅនឹងការអះអាង របស់«អតីតនិស្សិត»ម្នាក់ ដូច្នេះថា៖
«អតីតនិស្សិតឧត្ដមសិក្សា វិជ្ជាប៉ូលិសអន្តរជាតិម្នាក់ ដែលបានទៅសិក្សា នៅសកលវិទ្យាល័យមួយ នៅក្រុងហាណូយ បាននិយាយថា នៅយួន កាលណាមានមន្ត្រីមុខមាត់ ជាន់ខ្ពស់បក្ស ឬរដ្ឋាភិបាលគេណា មានកំហុសឧក្រិដ្ឋកម្រិតធ្ងន់ ដែលប៉ះពាល់ដល់កិត្តិយស និងផលប្រយោជន៍ប្រទេសជាតិគេ ដែលមិនអាចឲ្យអត់ទោសបាន គេមានទម្លាប់បំបាត់ចោល ដោយការបញ្ជាចេញបេសកកម្ម តាមយន្តហោះកន្ទុំរុយពិសេស ដែលមានការរៀបចំល្អិតល្អន់ ទាំងស្ថានភាពអាកាសធាតុ ដោយមិនឲ្យសាមីខ្លួនជាគោលដៅ និងអ្នកជិះប៉ុន្មាននាក់នោះដឹងខ្លួន អំពីការបំផ្ទុះយន្តហោះ ដែលគេចំណាយចោលនោះទេ៕»
ប៉ារីស៍ ១៣/៦/១៩៖ យន្តហោះរន្ទះបាញ់ ក្លាយទៅជាចំណោទកំប្លែងនយោបាយសោះកក្រោះ! ការឆ្លើយឆ្លងគ្នារវាងលោក សម រង្ស៊ី…
Posted by Kim Sok on Wednesday, June 12, 2019