បាល់ទាត់

Europa League៖ សេវីល និង​អាំងទែមីឡង់ ជួបគ្នានៅ​ផ្ដាច់ព្រ័ត្រ

គូប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ក្របខណ្ឌ «Europa League» នៃរដូវកាលនេះ គឺក្រុម សេវីល (Sévilla FC – អេស្ប៉ាញ) និងក្រុម អាំងទែមីឡង់ (Inter Milan – អ៊ីតាលី)។

ក្រុម សេវីល បានទទួលសំបុត្រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ បន្ទាប់ពីបាន​បំបាក់​ក្រុម មេនយូ (Manchester United – អង់គ្លេស) ដោយពិន្ទុ ២-១។

រីឯក្រុម អាំងទែមីឡង់ បានបំបាក់ក្រុម សាកតា (Shakhtar Donetsk – អ៊ុយក្រែន) ក្នុងយប់​ថ្ងៃចន្ទនេះ ដោយពិន្ទុ ៥-០។

ការប្រកួតផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ នឹងប្រព្រឹត្តិទៅ នៅយប់ថ្ងៃសុក្រទី២១ ខែសីហា​ខាងមុខ ក្នុងកីឡាដ្ឋានក្រុង កូឡូញ ប្រទេសអាល្លឺម៉ង់៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។