កម្ពុជា

សម រង្ស៊ី ជូនពរ​ឆ្នាំថ្មី​ដោយ​ជឿថា នឹង​«ជួបជុំ​អ្នកគាំទ្រ»​នៅ​កម្ពុជា ក្នុង​ឆ្នាំនេះ

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង មិនបានបង្ហោះសារវែងអន្លាយ ដើម្បីជូនពរឆ្នាំថ្មី ឆ្នាំ២០១៩នេះទេ។ នៅក្នុងសារបង្ហោះ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់ឃ្លាចំនួនបី ទៅនឹងរូបថតមួយចំនួន ដែលលោកបានថតជាមួយប្រិយមិត្ត និងអ្នកគាំទ្រលោក កាលពីពេលកន្លងមក។

ពាក្យទាំងបីឃ្លានោះ មានឃ្លាមួយបញ្ជាក់ថា លោកនឹងវិល ទៅ«ជួបជុំ»ជាមួយប្រិយមិត្ត និងអ្នកគាំទ្រលោក ក្នុងឆ្នាំ២០១៩នេះ។ លោកសរសេរថា៖

«នៅថ្ងៃមុនគេបង្អស់ ក្នុងឆ្នាំថ្មី ២០១៩ នេះ ខ្ញុំបង្ហោះរូបថតទាំងនេះ ដែលរំលឹកពីការសប្បាយ ជួបជុំជាមួយបងប្អូនជនរួមជាតិ និងកូនក្មួយ កន្លងមក។ ខ្ញុំជឿជាក់ថា យើងនឹងបានជួបជុំគ្នាវិញ ក្នុងឆ្នាំ ២០១៩ នេះ។ សូមជូនពរ ឲ្យបងប្អូនកូនក្មួយ ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ ចាប់ពីពេលនេះតទៅ។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។