កម្ពុជា

ហ៊ុន សែន ព្រមាន​មិនឲ្យ​មាន​«រដ្ឋប្រហារ»​ក្នុងពេល​លោកកាន់​អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមាន ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ដរាបណា​លោក​នៅកាន់អំណាច លោកនឹងមិនអនុញ្ញាត ឲ្យមាន«រដ្ឋប្រហារ» កើតឡើងជាដាច់ខាត។

បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីអបអរសាទរ ខួប២០ឆ្នាំ ថ្ងៃបង្កេីត​បញ្ជាការដ្ឋាន​ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖

«ក្នុងដំណាក់កាលដែល ហ៊ុន សែន កាន់អំណាច មិនអនុញ្ញាតឲ្យមាន រដ្ឋប្រហារ កើតឡើងនោះទេ។ ហើយរឿងរដ្ឋប្រហារនេះ វាក៏បានបំផ្លិចបំផ្លាញកម្ពុជា តាមរយៈរដ្ឋប្រហារ ១៨មិនា ឆ្នាំ១៩៧០ ដែលទីបំផុត កងទ័ពដែលបង្កើត ដោយសម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបង្វិលចុងកាណុង ដើម្បីទម្លាក់សម្ដេច សីហនុ នោះវិញ»៕

ជា ធីរិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។