បន្ទាប់ពី«ខ្លាសេដ្ឋកិច្ច» ឬ«ស្វីសនៅអាស៊ី» ពេលនេះជាវគ្គ«ហង្សសេដ្ឋកិច្ច»។ ប៉ុន្តែក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើល បានរិះគន់តបវិញយ៉ាងចាស់ដៃ ដោយចំអកឡើងថា ក្នុងពេលខាងមុខ កម្ពុជាទទួលការរំពឹងថា នឹងក្លាយជាឥន្ទ្រីយ៍សេដ្ឋកិច្ច ឬ«ត្រយ៉ងសេដ្ឋកិច្ច» ជាក់ជាមិនខាន។
រលកនៃការរិះគន់ បានផ្ទុះឡើងក្នុងថ្ងៃនេះ បន្ទាប់ពីអ្នកជំនួញម្នាក់ ឈ្មោះ «ហង្ស» ប្រធានក្រុមហ៊ុនអចលនវត្ថុមួយ ដែលដាក់ឈ្មោះ «ហង្ស» ដែរនោះ អះអាងក្នុងពិធី ចុះកិច្ចសន្យារកស៊ីមួយ ជាមួយក្រុមហ៊ុនចិន នៅរាជធានីភ្នំពេញ ថាកម្ពុជានឹងក្លាយជា «ហង្សសេដ្ឋកិច្ច»។
ប្រព័ន្ធឃោសនាក្នុងស្រុក ស្រង់ក្ដីរំពឹងរបស់អ្នកជំនួញ ត្រកូល«ហង្ស»រូបនោះ មកផ្សាយថា កម្ពុជានឹងក្លាយជា «ហង្សផ្នែកសេដ្ឋកិច្ចនៅអាស៊ី» នាពេលអនាគត ដ៏ខ្លីខាងមុខ បើគេមើលឃើញ ពី«សន្ទុះសេដ្ឋកិច្ចសព្វថ្ងៃ» របស់ប្រទេសនេះ ដែលកំពុងមាន«ការកើនឡើង ជាលំដាប់»។
ប៉ុន្តែការលើកឡើងនេះ មិនរំលងផុតពីក្រុមអ្នកតាមដានស្ថានភាពកម្ពុជា នៅលើបណ្ដាញសង្គមឡើយ។ ដូចអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ បានសំដែងការហួសចិត្តថា៖
«ខ្លាផង នាគផង ហង្សផង។ ដូចកំពង់សោមអញ្ចឹង មាកាវផង សាំងហ្គាពួរផង។»
ជួយស៊ៀអោយច្រើនច្រើន ខ្លាផង នាគផង ហង្សផង។ ដូចកំពង់សោម ចឹង មាកាវផង សាំងហ្គាពួរផង។
Posted by Virak OU on Friday, March 29, 2019
ខណៈអ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម លោក ព្រហ្ម គិត បានចំអកឡើងដូច្នេះ៖
«នៅសល់ពាក្យច្រើនទៀត ដូចជាឥន្ទ្រីយ៍សេដ្ឋកិច្ច ស្ទាំងសេដ្ឋកិច្ច… ឬ ត្រយ៉ងសេដ្ឋកិច្ច !»
នៅសល់ពាក្យច្រើនទៀត ដូចជាឥន្ទ្រីយ៍សេដ្ឋកិច្ច ស្ទាំងសេដ្ឋកិច្ច… ឬត្រយ៉ងសេដ្ឋកិច្ច!
Posted by ព្រហ្ម គិត on Friday, March 29, 2019
ជាការតម្លើងខ្លួន ដែលមានលក្ខណៈ«ជ្រុលហួស»។ នេះ បើតាមលោក ម៉ែន ណាត ដែលសរសេរប្រៀបធៀបថា៖
«អស់ពី “ខ្លាសេដ្ឋកិច្ច” ឥឡូវឈានទៅ “ហង្សសេដ្ឋកិច្ច នៅអាស៊ីវិញម្តង! … អីក៏សម្បើមម្ល៉េះ? ប៉ុន្តែ ហ៊ុន សែន និយាយថ្ងៃនេះថា “សុំក្បាលរថភ្លើងចាស់ ពីថៃ យួន ចិន និងពី ជប៉ុន” ហើយថា “សរសេរសំបុត្រទៅយួន សុំទិញអគ្គីសនី ផ្គត់ផ្គង់បន្ថែម” ផង។»
អស់ពី “#ខ្លាសេដ្ឋកិច្ច” ឥឡូវឈានទៅ “#ហង្សសេដ្ឋកិច្ច នៅអាស៊ី” វិញម្តង! … អីក៏សម្បើមម្ល៉េះ? ប៉ុន្តែ ហ៊ុន សែន…
Posted by ម៉ែន ណាត on Friday, March 29, 2019
ខ្លាសេដ្ឋកិច្ចវាពិបាកឆ្លងដែនទៅធ្វើកញ្ជេះគេពេក បើហង្សសេដ្ឋកិច្ចអាហ្នឹងវាមានស្លាបហោះហើយទៅកញ្ជេះគេបានច្រើន និងរហ័ស។
Posted by Svang Sochheang on Friday, March 29, 2019
និយាយពីអារឿងអួត គ្មានអ្នកណាជាងខ្មែរទេ! ពីខ្លាសេដ្ឋកិច្ច ទៅ នាគសេដ្ឋកិច្ច … អាលូវចេញហង្សអាស៊ី! 😁 👉ខណៈពេលនេះ យើងគឺជាខ្លាសេដ្ឋកិច្ច (ភ្លើងក៏ដាច់ ទឹកក៏ដាច់)🤣
Posted by កណ្តុរ ជើរី on Friday, March 29, 2019
ប្រទេសខ្លាសេដ្ឋកិច្ច ហើយអនាគតហង្សសេដ្ឋកិច្ច។
Posted by Yul Mao on Friday, March 29, 2019
រូបភាពប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសខ្លាសេដ្ឋកិច្ច និង ហង្សសេដ្ឋកិច្ចប្រចាំអាសុី។ ពីជន៖ជាតិនិយម
Posted by Vanna Vorn on Thursday, March 28, 2019