នៅចំពោះការរាតត្បាត ដែលត្រូវបានកំណត់ថា ជា«រលកទី៣» រដ្ឋាភិបាលបារាំងបានសម្រេចបិទជាថ្មី ចំពោះតំបន់ភាគខាងជើង ចាប់ពីអាធ្រាតយប់ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ និងមានរយៈពេល១ខែ។ តំបន់ភាគខាងជើង រាប់ទាំងរដ្ឋធានីប៉ារីសផង មានចំនួនសរុប១៦តំបន់ (16 Départements) ធំៗ និងមានចំនួនពលរដ្ឋសរុប ចំនួន២១លាននាក់។
លោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្ដិក (Jean Castex) បានប្រកាសដូច្នេះ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ដោយអះអាងថា វិធានការណ៍ទាំងនេះ ពិតជាចាំបាច់ និងមានតុល្យភាព ហើយមានគោលបំណងទប់ស្កាត់មេរោគកូវីដ-១៩ (Covid-19) ដោយគ្មានការបង្ខាំងពលរដ្ឋ ឲ្យនៅតែក្នុងផ្ទះ ខុសគ្នាពីចំណាត់ការបិទប្រទេសទាំងស្រុង នៅក្នុងរលកទី១។
ខាងក្រោមនេះ ជាវិធានការណ៍ត្រួសៗ នៃបម្រាម«រលកទី៣» ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបជូន៖
យ៉ាងណា វិធានការណ៍របស់រដ្ឋាភិបាលបារាំង មិនទទួលបានការស្វាគមន៍ ពីក្រុមអ្នកនយោបាយប្រឆាំង និងពីក្រុមអាជីវករនោះទេ។ ពួកគេបានលើកឡើង ពីអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺរាតត្បាត ដ៏ចង្រៃ ដែលបណ្ដាលឲ្យរលកឆ្លង ងើបត្រឡប់មកវិញ ម្ដងហើយម្ដងទៀតដូច្នេះ៕