អាស៊ី-ប៉ាស៊ីភិក

ក្រុងព្យុយ៉ាង​បាញ់​«កាំជ្រួច​២ដើម មិនស្គាល់​អត្តសញ្ញាណ»

ប្រទេសកូរ៉េខាងជើង បានបាញ់«កាំជ្រួច​២ដើម» នៅព្រឹកថ្ងៃចន្ទនេះ ទី២ ខែមិនានេះ។ តែកាំជ្រួចទាំងពីរ មិនត្រូវបានគេស្គាល់ ថាមានប្រភេទអ្វី ឲ្យច្បាស់លាស់ទេ។ នេះ បើតាមការអះអាងរបស់កងទ័ពកូរ៉េខាងត្បូង កាលពីមុននេះបន្តិច។

ការបាញ់អាវុធធុនធ្ងន់ខាងលើ ធ្វើឡើងប៉ុន្មានសប្តាហ៍ ក្រោយការប្រកាសរបស់ក្រុងព្យុងយ៉ាង កាលពីចុងខែធ្នូ ឆ្នាំ២០១៩ អំពីការបិតបញ្ចប់ នូវការផ្អាកការបាញ់សាកល្បង កាំជ្រួចរយៈឆ្ងាយរបស់ខ្លួន។

កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា កាំជ្រួចទាំងពីរដើម ត្រូវបានបាញ់ ចេញសំដៅទៅកាន់ តំបន់«Wonsan» នៃសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ។ កងទ័ពកូរ៉េខាងត្បូង បានសរសេរ នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនថា៖

«កងទ័ព [កូរ៉េខាងត្បូង] កំពុងឃ្លាំមើលយ៉ាងដិតដល់ ទៅលើការបាញ់ជាយថាហេតុ ណាដ៏ដោយ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីការឆ្លើយតប៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។