អាស៊ី-ប៉ាស៊ីភិក

តុល្យភាពថ្មី ៖ ៦,៥ម៉ឺននាក់​ឆ្លង​មេរោគ​«កូរូណា»​ និង​១,៥ពាន់​នាក់បាន​ស្លាប់

តុល្យភាពថ្មី ៖ ចំនួនជនរងគ្រោះ បណ្ដាលពីការឆ្លងមេរោគ​«កូរូណា»ថ្មី នៅតែបន្តកើនឡើង។ របាយការណ៍ប្រចាំថ្ងៃ របស់អាជ្ញាធរចិន បានឲ្យដឹង ក្នុងព្រឹកថ្ងៃសុក្រនេះថា ក្នុងរយៈពេល មួយថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ករណីឆ្លងជំងឺខាងលើ មានចំនួនបន្ថែម ៤៨២៣នាក់ និងករណីស្លាប់ថ្មីទៀត មានចំនួន១១៦នាក់។

តួលេខថ្មីនេះ បានធ្វើឲ្យតួលេខសរុប ក្នុងពិភពលោក នៃអ្នកឆ្លងមេរោគ«កូរូណា» មានចំនួនដល់ ៦៤ ៤២៩នាក់ និងអ្នកស្លាប់ ដោយសារមេរោគនេះ មានចំនួន ១ ៤៨៩នាក់។

តួលេខផ្ដល់ដោយអាជ្ញាធរចិន នៅថ្ងៃសុក្រនេះ បានធ្លាក់ចុះយ៉ាងច្រើន បើប្រៀបនឹងថ្ងៃម្សិលម៉ិញ ដែលរបាយការណ៍បានអះអាងថា មនុស្សជិត ១៤ ៨០០០នាក់ ត្រូវបានរកឃើញថា បានឆ្លងមេរោគខាងលើ និង ២៤២នាក់ បានស្លាប់។

ការរកឃើញតួលេខថ្មី នៃអ្នកឆ្លងមេរោគ ដ៏ច្រើនសន្ធឹកសន្ធាប់ បានកើតឡើង បន្ទាប់ពីអាជ្ញាធរចិន បានផ្លាស់មេដឹកនាំថ្នាក់ខេត្ត និងថ្នាក់ក្រុង ចំនួនពីរនាក់ កាលពីថ្ងៃពុធ។ ក្រោយការចូលកាន់តំណែង ជាលេខាធិការគណបក្សកុម្មុយនីស្ដិ៍ ប្រចាំខេត្ត «Hubei» លោក យីង យ៉ុង (Ying Yong) បានដាក់់ឲ្យអនុវត្តន៍ភ្លាមៗ នូវរបៀបរុករកថ្មី នៃអាការៈឆ្លងមេរោគ«កូរូណា»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។