វីដេអូ ពីនេះពីនោះ

ប្រើដៃ​ស្ទង់កម្ដៅ ? ពិតជាអាច​ទៅរួច សម្រាប់​ក្រុមហ៊ុន​មួយនេះ !

ប្រើដៃ​ស្ទង់កម្ដៅ ដើម្បីដឹងថា តើបុគ្គលិកខ្លួន អាចឆ្លងមេរោគ «កូរូណា» ឬ «Covid-19» – តើអាចទៅរួចឬទេ? សម្រាប់ក្រុមហ៊ុនមួយ ដែលបង្ហាញនៅក្នុងវីដេអូ ខាងក្រោម ប្រើដៃ​ស្ទង់កម្ដៅ ពិតជាអាចទៅរួច។

វីដេអូខាងក្រោម ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម និងទទួលបានការចែករំលែក «ដើម្បីការសើចសប្បាយ» ជាបន្តបន្ទាប់គ្នា។

តាមរយៈរូបភាព ក្នុងវីដេអូ មានបង្ហាញពីស្ត្រីម្នាក់ កំពុងយកដៃស្ទាបថ្ងាសក្រុមបុគ្គលិក ម្ដងម្នាក់ៗ ហើយនៅពេលស្ត្រីរូបនោះ ស្មានដឹងថា បុគ្គលិកណាមួយ មានសីតុណ្ហភាពខុសប្រក្រតី គាត់បានឲ្យបុគ្គលិករូបនោះ ចេញទៅឈរម្ខាង។

មិនអាចកំណត់ពីអត្តសញ្ញាណ នៃវីដេអូមួយនេះ ថាត្រូវបានថត នៅពេលណា ឬនៅទីណាបានទេ ក្នុងពេលភ្លាមៗ។ តែបើពិនិត្យមើលរូបភាព នៅខាងក្រោយ (ជាប់នឹងជញ្ជាំង) ធ្វើឲ្យគេដឹងថា សហគ្រាសមួយនេះ គ្រប់គ្រងដោយថៅកែចិន និងស្ថិតក្នុងប្រទេស​កម្ពុជា៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។