វីដេអូ ពីនេះពីនោះ

ឯតទគ្គកម្មពិភពលោក៖ ប្រើកំប៉េះគូទគ្រវីកង៤០០ជុំ ក្នុងរយៈពេល​៣នាទី

ក្នុងរយៈពេល​៣នាទី អ្នកស្រី «Andrea M.» ដែលមានជំនាញខាងគ្រវីកង បានប្រើកំប៉េះគូទរបស់អ្នកស្រី ដើម្បីគ្រវីកង បានចំនួន៤០០ជុំ  ហើយបានជាប់ឯតទគ្គកម្មពិភពលោក នៅ​ក្នុងសៀវភៅកំណត់ត្រា «Guiness book» ក្នុងផ្នែកនេះ កាលពីចុងខែតុលា ឆ្នាំ២០២០។

លុះមួយខែ​ក្រោយមក វីដេអូ​ដែលបង្ហាញ​ពីជំនាញរបស់អ្នកស្រី ត្រូវបានស្ថាប័នេះបង្ហោះចេញ ទាំងនៅលើគេហទំព័ររបស់ខ្លួន ទាំងនៅលើ​បណ្ដាញសង្គម។

អ្នកស្រី «Andrea M.» ជាតិអង់គ្លេស គឺជាអ្នករស់នៅ ក្នុងរាជធានីឡុងដ៍៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។