តារា ជនល្បី

ខេម ផ្ទុះប្រតិកម្ម​រឿងបង្ហូរ​«ទឹកដ៏ស្អុយ»​ចូល​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ

តារាចម្រៀង របស់ផលិតកម្ម ថោន លោក ខេម បានសំដែងភាពក្ដុកក្ដួលក្នុងចិត្ត កាលពីមុននេះបន្តិច នៅចំពោះការបង្ហូរ«ទឹកដ៏ស្អុយ» ចូលក្នុងសមុទ្រ និងសំណូមពរឲ្យអាជ្ញាធរ ធ្វើការអើពើ ក្នុងករណីនេះផង។

លោក ខេម បានថ្លែងនៅលើទំព័រហ្វេសប៊ុក របស់លោក ជាមួយនឹងរូបភាពពីរសន្លឹក ដូច្នេះថា៖

«ព្រះអើ​យ​ ហេតុ​អី​បាន​ជាប​ង្ហូ​រ ទឹកដ៏ស្អុយ​នេះ ​ចូល​មក​ក្នុង​សមុទ្រអញ្ចឹ​ង? មិន​មាន​វិធី​អី​ផ្សេង ​ល្អ​ក្រៅ​ពី​នេះ​ទេ ឬ​យ៉ាង​ម៉េច?»

ជាមួយនឹងរូបភាព «Smiley សំពះ» ជាច្រើនផង តារាចម្រៀងបន្តថា៖

«សូម​ថ្នាក់​ដឹក​នាំ​ខេត្ត ព្រះសី​ហនុ ជួយ​សម្រួ​ល​ផង ខ្ញុំ​ស្តាយ​សមុទ្រ​ប្រទេសខ្ញុំ​ណាស់។»

ការបង្ហូរ«ទឹកដ៏ស្អុយ» ចូលទឹកសមុទ្រនេះ មិនមែនជារឿងថ្មីទេ។ កាលពីដើមខែធ្នូកន្លងទៅ ក្រុមសកម្មជនបរិស្ថាន មកពីអង្គការ«មាតាធម្មជាតិ» បានចុះទៅស្រាវជ្រាវដល់ទីនោះ ហើយបានរកឃើញថា ទឹកសមុទ្រ​ដែលទទួល​ទឹកសំអុយទាំងនេះ មានផ្ទុកសារជាតិ និងមេរោគ ពោរពេញដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព ប្រសិនណាជាមនុស្ស បានចុះលេងទឹក ឬងូតទឹកនៅទីនោះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។