សំណើច កំប្លែង

អ្នកគ្រូនិងសិស្ស (វគ្គទី៤) សំណើចខ្លី

សូមជូនសំណើចខ្លី៖ អ្នកគ្រូនិងសិស្ស (វគ្គទី៤)។ អ្នកគ្រូសួរទៅកូនសិស្ស នៅក្នុងថ្នាក់រៀន៖ នៅក្នុងគ្រួសារ តើនរណាធំជាងគេ?

សុខ ឆ្លើយថា៖ ប៉ា ធំជាងគេ
សៅ ឆ្លើយថា៖ ម៉ាក់ ធំជាងគេ
សួស ឆ្លើយថា៖ បងស្រីខ្ញុំធំជាងគេ
ស៊ាំ ឆ្លើយថា៖ ខ្ញុំធំជាងគេ

អ្នកគ្រូបន្តសំនួរ៖ ហេតុអ្វី?

សុខ៖ ព្រោះប៉ាខ្ញុំ គាត់ជាមេគ្រួសារ!
សៅ៖ ព្រោះម៉ាក់ខ្ញុំស្អាត កាន់លុយ ហើយរកចំណូល បានច្រើនជាងប៉ាឆ្ងាយណាស់!
សួស៖ ព្រោះសព្វថ្ងៃ បន្ទុកគ្រួសារនៅលើបងស្រី ប៉ា​ម៉ាក់គាត់ចាស់ហើយ។
ស៊ាំ៖ បើនរណាមិនធ្វើតាមខ្ញុំថា ខ្ញុំទាមទារ ខ្ញុំយំ ខ្ញុំងរឥឡូវ!

(សំណើច និងអត្ថបទរបស់ប្រិយមិត្ត)

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។