ក្រោយពេលដែលនាវា ដឹកអ្នកទេសចរណ៍ ទីតានិក (Titanic) បានបើកទៅបុក នឹងផ្ទាំងភ្នំទឹកកក ហើយធ្វើអោយមាន ការខូចខាតតួកប៉ាល ដ៏ធ្ងន់ធ្ងររួចមក កប៉ាលស្នេហារបស់ លោក «Jack» និងនាង «Rose» មួយនេះ កំពុងតែបន្ទាបខ្លួន យ៉ាងសន្សឹមៗ លិចទៅក្នុងទឹក។
អ្នកដំណើរទាំងឡាយឆ្លេឆ្លា មិនដឹងថារត់ទៅឯណា បើមើលទៅ ឃើញតែមេឃងងឹតសូន្យឈឹង។ មានអ្នកដំណើរម្នាក់ រត់ទៅរកមេបញ្ជាការ ដែលឈរកំសត់តែម្នាក់ឯង ក្នុងបន្ទប់កាច់ចង្កូតនាវា ហើយសួរ ៖
អ្នកដំណើរ ៖ លោកមេបញ្ជាការ តើលោកអាចប្រាប់ខ្ញុំបានទេ ពីកប៉ាលទៅដីគោក មានចំងាយប៉ុន្មាន ដែលជិតជាងគេបំផុត ?
មេបញ្ជាការ ៖ តែ២៥០មែត្រប៉ុណ្ណោះ !
អ្នកដំណើរ ៖ អូ៎ ល្អប្រពៃណាស់ ! ហើយលោកអាចបា្រប់ខ្ញុំ បានទៀតទេថា នៅទិសខាងណា លិច កើត ជើង ឬត្បូង ?
មេបញ្ជាការ ៖ នៅខាងក្រោម !
អ្នកដំណើរ ៖ … ???!!!