គំនូរ ចម្លាក់

«អាថ៌កំបាំង» នៃប្រអប់ពីរ៉ាមីដ របស់​សារមន្ទីរ​លូវ្រ៍ រដ្ឋធានី​ប៉ារីស

ដើម្បីចូលរួមខួបទី៣០ នៃការសាងសង់កោនកញ្ចក់ កណ្តាលសារមន្ទីរលូវ្រ៍ (Louvre) របស់រដ្ឋធានីប៉ារីស វិចិត្រករ «JR Art» បានបង្កើតស្នាដៃ ដ៏អស្ចារ្យមួយនេះឡើង។ ផ្ទាំងរូបភាព បែប «3D» ដ៏ធំសម្បើម ត្រូវបានយកទៅបិតផ្ទាល់ ពីលើទីលាន «Napoléon» ដែលនៅជុំវិញកោនកញ្ចក់ នៃប្រអប់ពីរ៉ាមីដ ។

ស្នាដៃនេះ មានឈ្មោះថា «អាថ៌កំបាំងនៃប្រអប់ពីរ៉ាមីដដ៏មហិមា»។ ផ្ទាំងរូបភាពទាំងអស់ នឹងត្រូវបិតពីលើផ្ទៃដី ១៧០០០ម៉ែត្រការ៉េ សឹងតែពេញមួយទីលាន។ អ្នកស្ម័គ្រចិត្តប្រមាណជា ៤០០នាក់ បានចូលរួមក្នុងគម្រោងនេះ។

កោនកញ្ចក់ នៃសារមន្ទីរលូវ្រ៍ បានធ្វើខួបទី៣០របស់ខ្លួន កាលពីថ្ងៃសុក្រទី២៩ ខែមិនា ឆ្នាំ២០១៩កន្លងមក ហើយស្នាដៃរបស់វិចិត្រករ «JR Art» នឹងបន្តដាក់ជូនសាធារណជនទស្សនា ឬដើរជាន់ពីលើ រហូតដល់យប់ថ្ងៃអាទិត្យម្សិលម៉ិញ៕

(រូបភាពដោយវិចិត្រករ) 

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: FranceLouvre