មនុស្សប្រុស«ប្រភេទណា» ៖ មុនពេលមនុស្សស្រីម្នាក់ ក្លាយជាមនុស្សរឹងមាំ ក្នុងជីវិតរបស់នាង អាចជួបរឿងស្មុគស្មាញជាច្រើន ដែលនាងបានឆ្លងកាត់ មិនថាបញ្ហាលុយកាក់ គ្រួសារ ឬស្នេហាខកបំណងជាដើម។ បទពិសោធទាំងនោះហើយ បង្រៀននាងឱ្យឈប់ទន់ជ្រាយ ហើយប្រឹងដើរទៅមុខ រហូតពេលខ្លះស្ទើរលែងខ្វល់ពីរឿងជីវិត គូស្រករទៀតផង ឬអាចនិយាយបានថា វាជារឿងពិបាក ប្រសិនបើបុរសណាម្នាក់ ចង់យកឈ្នះបេះដូងនាង គឺមិនងាយនោះទេ លុះត្រាតែនាងមើលឃើញថា៖
ព្រោះនាងខ្លួនឯងរឹងមាំរួចទៅហើយ ដូច្នេះ នាងរឹតតែត្រូវការបុរសម្នាក់ដែលរឹងមាំជាងនាង ដែលអាចជាបង្អែកដ៏រឹងមាំសម្រាប់នាង នៅពេលនាងប្រឈមនឹងបញ្ហាទាំងឡាយ។ នាងហត់នឿយ នឹងកិច្ចការទាំងឡាយហើយ ដូច្នេះ នាងមិនត្រូវការបុរសដែលទន់ជ្រាយ ដែលត្រូវឱ្យនាងមកហត់នឿយបន្ថែមទៀត ក្នុងការតាមយកចិត្តគេ ឬលួងលោមគេនោះទេ។ នាងមិនត្រូវការលុយរបស់អ្នកទេ តែនាងត្រូវការភាពរឹងមាំរបស់អ្នក ដែលអាចលើកទឹកចិត្តនាង ផ្តល់ថាមពលដល់នាងបាន។
គេត្រូវតែមានចំណេះដឹង និងសមត្ថភាពខ្ពស់ជាងនាង ព្រោះពេលខ្លះមនុស្សស្រីដែលរឹងមាំលើរឿងការងារ នាងអាចនឹងមិនងាយស្តាប់អ្នកណានោះទេ។ នាងអាចមានភាពអំណួតចំពោះអ្វីដែលនាងសម្រេចបាន។ ដូច្នេះលុះត្រាតែគេមានសមត្ថភាពខ្ពស់ជាងនាង ទើបនាងអាចពិចារណា ឬទទួលយកនូវមតិយោបល់របស់គេ។
ព្រោះភាពរឹងមាំនេះ នាងអាចជាមនុស្សមានះ ឬបើថានាងសម្រេចចិត្តនឹងធ្វើអ្វី ឬចូលចិត្តធ្វើអ្វីហើយ នាងមិនចូលចិត្តឱ្យអ្នកណា មករារាំងនាងនោះទេ។ ដូច្នេះ បើអ្នកចង់យកឈ្នះបេះដូងនាង គឺត្រូវចេះសម្របខ្លួនតាមនាង។ បើស្រលាញ់នាង ត្រូវទទួលយកនូវអ្វីដែលនាងមាន។
កុំធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកមិនផ្តល់តម្លៃ ឬមើលមិនឃើញតម្លៃរបស់នាង។ កន្លងមក នាងរឹងមាំក្នុងការរស់នៅតែម្នាក់ឯង។ ប្រសិនបើនាងមើលឃើញថា អ្នកមិនគោរពនាង នោះនាងមិនញញើតក្នុងការដើរចេញពីអ្នកឡើយ។
ព្រោះមិនដែលគិតពីរឿងស្នេហា ទើបនាងប្រើជីវិតរបស់នាង គិតលើរឿងការងារ និងគ្រួសារ។ ដូច្នេះ បើស្រលាញ់នាង ត្រូវបង្ហាញឱ្យនាងឃើញថា អ្នកក៏ស្រលាញ់គ្រួសារនាងដូចគ្នា ព្រោះនាងទុកគ្រួសារនាងជាអាទិភាព ឯស្នេហា គ្រាន់តែជារឿងបន្ទាប់បន្សំសម្រាប់នាងតែប៉ុណ្ណោះ៕