សុខភាព

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។

តែបុរសកម្ពុជាមិនអន់​រហូតដល់ចុងគេបង្អស់នោះដែរ ព្រោះនៅមានបុរសកូរ៉េ (ទាំងពីរ៖ ទាំងខាងត្បូង និងខាងជើង) ដែលមានលិង្គ​តូចជាងគេបំផុត ពោលគឺប្រវែង​មិនដល់១តិក (១០សង់ទីម៉ែត្រ) ផងទេ នៅពេលពួកគេ​មានចំណង់​រួមភេទ​ម្ដងៗ។

ប្រទេស៦ ដែលជាប់លេខចុងក្រោយគេ៖

  • កូរ៉េខាងត្បូង និងកូរ៉េខាងជើង : ៩.៦៦ សង់ទីម៉ែត្រ
  • កម្ពុជា : ១០.០៤ សង់ទីម៉ែត្រ
  • ថៃ និងឥណ្ឌា : ១០.១៦ សង់ទីម៉ែត្រ
  • ចិន : ១០.៩២ សង់ទីម៉ែត្រ

ខាងក្រោមនេះ ជាផែនទីបង្ហាញពីទំហំលិង្គ ដែលគិតជាមធ្យម និងទៅតាមតំបន់នានា នៅជុំវិញពិភពលោក៖

ងាកទៅបណ្ដាប្រទេស ដែលពលរដ្ឋរបស់ខ្លួន មានប្រដាប់ភេទវែងជាងគេ ភាគច្រើនគឺស្ថិតក្នុងទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង។ ខាងក្រោមនេះ ជាចំណាត់ថ្នាក់ទាំង១១ (ពីតូចទៅធំ) ៖

  • ចាម៉ៃអិក (កោះនៅអាមេរិកកណ្ដាល) : ១៦.៣០ សង់ទីម៉ែត្រ
  • ស៊ូដង់ (អាហ្វ្រិក) : ១៦.៤៧ សង់ទីម៉ែត្រ
  • បូលីវី (អាមេរិកខាងត្បូង) និងហុងគ្រី (អ៊ឺរ៉ុប) : ១៦.៥១ សង់ទីម៉ែត្រ
  • កាមេរូន (អាហ្វ្រិក) : ១៦.៦៧ សង់ទីម៉ែត្រ
  • កូឡំប៊ី (អាមេរិកខាងត្បូង) : ១៦.៧៥ សង់ទីម៉ែត្រ
  • លីបង់ (មជ្ឈិមបូព៌ា) : ១៦.៨២ សង់ទីម៉ែត្រ
  • វេណេហ្សុយអេឡា (អាមេរិកខាងត្បូង) : ១៦.៩៣ សង់ទីម៉ែត្រ
  • នីហ្សេរីយ៉ា (អាហ្វ្រិក) : ១៧.០០ សង់ទីម៉ែត្រ
  • ហ្គាណា (អាហ្វ្រិក) : ១៧.៣១ សង់ទីម៉ែត្រ
  • អេក្វាទ័រ (អាមេរិកខាងត្បូង) : ១៧.៧៧ សង់ទីម៉ែត្រ
  • កុងហ្គោ (អាហ្វ្រិក) : ១៧.៩៣ សង់ទីម៉ែត្រ៕
ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: LovePenisSex