បាល់ទាត់

[ផ្លូវការ] លីយ៉ូនែល ម៉េស៊ី ក្លាយជាកីឡាករ​របស់ក្រុម ប៉ារីស

ម្ចាស់បាល់មាស៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បាន«ក្លាយជាកីឡាករ​របស់ក្រុម ប៉ារីស ជា​ផ្លូវការ»​ហើយ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌មានរបស់ក្រុមបាល់ទាត់យក្ស របស់ប្រទេសបារាំង ដែលចេញផ្សាយ​ឲ្យដឹង នៅមុននេះប៉ុន្មាននាទី។

ក្រុម ប៉ារីស សាំងហ្សែរមាំង (Paris Saint Germain) បានឲ្យដឹងថា កំពូលកីឡាករជាតិអាហ្សង់ទីន បានចុះ​កិច្ចសន្យា​លេងឲ្យខ្លួន សម្រាប់រយៈពេល២ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៣ និងអាចបន្តបាន១ឆ្នាំ​បន្ថែមទៀត។

កំពូលកីឡាករអាយុ៣៤ឆ្នាំ នឹងពាក់អាវកីឡា​មានលេខ៣០ ដែលជាលេខរបស់កីឡាករ នៅពេលចូល​ទៅទាត់​ឲ្យ​ក្រុម បាសឺឡូន (FC Barcelone) ក្នុងគ្រាដំបូង។

កីឡាករនឹងបង្ហាញខ្លួនជាសាធារណៈ និងថ្លែងជាផ្លូវការ នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ ដែល​រៀបចំ​ឡើង​ដោយក្រុម ប៉ារីស នៅព្រឹកថ្ងៃពុធស្អែក វេលាម៉ោង១១ (ម៉ោងក្នុង​ប្រទេស​បារាំង)។

ខាងក្រោមនេះ ជាតួលេខមួយចំនួន របស់ម្ចាស់បាល់មាស៦ជំនាន់ ដែលបានបន្សល់ទុក ជាមួយក្រុម បាសឺឡូន៖

នេះ ជាវីដេអូបង្ហាញកីឡាករជាផ្លូវការ របស់ក្រុមបាល់ទាត់យក្ស នៃរដ្ឋធានីប៉ារីស៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។