ពិសេស

គេហទំព័រ​ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ចេញ​ផ្សាយ​ធម្មតា​ឡើង​វិញ

ប្រិយមិត្តជាទីមេត្រី!

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មានក្ដីសោមនស្សរីករាយ ដោយសូមជម្រាបថា គេហទំព័រទស្សនាវដ្ដី «MONOROOM.info» ត្រូវបានរៀបចំសារជាថ្មី ហើយនឹងធ្វើការចេញផ្សាយ ដូចធម្មតាឡើងវិញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ។ ការដាក់ឲ្យមានដំណើរការឡើងវិញ អាចនឹងជួបនូវភាពរអាក់រអួលខ្លះ ប៉ុន្តែទស្សនាវដ្ដីនឹងប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព ដើម្បីឱ្យបញ្ហាដែលនៅសេសសល់ ត្រូវបានដោះស្រាយអស់ទាំងស្រុង។

គេហទំព័រថ្មី នឹងយកអត្ថបទ ឬរបាយការណ៍ចាស់ ដែលសំខាន់ៗមួយចំនួន មកដាក់ផ្សាយឡើងវិញ។ ប៉ុន្តែប្រសិនជាលោកអ្នក មានបំណងចង់អានអត្ថបទ ឬរបាយការណ៍ផ្សេងទៀត ដែលធ្លាប់ត្រូវបានចេញផ្សាយ ក្នុងពេលកន្លងមក សូមអញ្ជើញចូលទៅកាន់គេហទំព័រចាស់ ដែលនៅតែមានដំណើរការធម្មតា តែត្រូវបានប្ដូរ ទៅដាក់ក្នុងអាស័យដ្ឋានថ្មី «ARCHIVE.MONOROOM.info»។

ដូចគ្នានេះ ចំពោះការចូលទៅរកអត្ថបទចាស់ លោកអ្នកអាចចុះរករក នៅក្នុងប្រអប់ស្វែងរក របស់គេហទំព័រចាស់ ឬលោកអ្នកអាចបន្ថែមអក្សរ «ARCHIVE.» នៅខាងមុខអាស័យដ្ឋានពីមុន។ ជាឧទាហរណ៍៖ អត្ថបទ «មើល​មិន​ឃើញ​លោក​ប្រមុខ​ទេ» មានអាស័យដ្ឋានដើម «monoroom.info/news/post/8783»។ តែដើម្បីអាចអានអត្ថបទចាស់នេះ ដូចមុន នៅក្នុងគេហទំព័រមុនបាន លោកអ្នកគ្រាន់តែវាយអក្សរ «ARCHIVE.» នៅខាងមុខអាស័យដ្ឋានខាងលើ ដែលត្រូវជា «archive.monoroom.info/news/post/8783»។

មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។