សូមជម្រាបប្រិយមិត្តថា ការបញ្ចេញមតិ-យោបល់ ឬការពិភាក្សាទាំងឡាយ គឺជាអទិភាពខ្ពស់បំផុត របស់ទស្សនាវដ្ដី ក្នុងការចែករំលែក ការគោរព និងការពារដល់សិទ្ធិ នៃការបញ្ចេញមតិ។ ហើយមកដល់ថ្ងៃនេះ មិនមានការបញ្ចេញមតិ-យោបល់ណាមួយ ត្រូវបានលប់ចេញពីទំព័រហ្វេសប៊ុក ឬទំព័រណាផ្សេងទៀត របស់ទស្សនាវដ្ដីទេ រាប់ទាំងការគម្រាមកំហែង ដោយផ្ទាល់ ឬដោយប្រយោលក្ដី មកលើទស្សនាវដ្ដី និងបុគ្គលិករបស់ខ្លួនផង។
ផ្ទុយទៅវិញ សូមប្រិយមិត្តជ្រាបថា ការប្រើឃ្លាឃ្លោង និងពាក្យពេជន៍នៃ«ការបញ្ចេញមតិ-យោបល់» នឹងឆ្លុះបញ្ចាំងពីចរិត និងបុគ្គលលក្ខណៈរបស់ស្មេរ ខណៈការបញ្ចេញមតិខ្លះ អាចដើរហួសពីព្រំដែន ដែលកំណត់ដោយច្បាប់ និងលក្ខន្តិកៈរបស់ហ្វេសប៊ុក (ឬបណ្ដាញសង្គមផ្សេងទៀត)។ ហេតុដូច្នេះ សូមចៀសវាង ការជេរប្រមាថ ការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ… នៅក្នុងការបញ្ចេញមតិ-យោបល់របស់ប្រិយមិត្ត។
ក្រៅពីផលប៉ះពាល់ ដូចបានជម្រាបជូនខាងលើ សំណេររបស់ប្រិយមិត្ត ក៏ជាគំរូដ៏សំខាន់ផងដែរ សម្រាប់យុវជន និងកុមារជំនាន់ក្រោយ។ បើអញ្ចឹងទៅវិញទេ ការចូលរួមរបស់ប្រិយមិត្ត ក្នុងការលើកស្ទួសវិស័យអក្សរសាស្ត្រ គឺត្រូវចាប់ផ្ដើមពីសំណេរ នៃការបញ្ចេញមតិ-យោបល់ និងការពិភាក្សាទាំងនេះហើយ៕
សូមអរគុណ និងសង្ឃឹមពីការចូលរួមរបស់ប្រិយមិត្ត!
ការិយាល័យនិពន្ធ មនោរម្យ.អាំងហ្វូ
#ចែកគ្នាដឹង!